ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើងវៀតណាម នាពាក់កណ្តាលសប្តាហ៍នេះ

ហាណូយ៖ ការិយាល័យអាកាសធាតុវៀតណាមបាននិយាយថា ភាគខាងជើងប្រទេសមានពន្លឺថ្ងៃនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ មុនពេលមានភ្លៀងធ្លាក់ខ្លាំង នៅពាក់កណ្តាលសប្តាហ៍នេះ។

មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធារាសាស្ត្រឧតុនិយមបានឲ្យដឹងថា ខ្យល់បក់ខ្លាំងនឹងនាំមកនូវភ្លៀងធ្លាក់យ៉ាងទូលំទូលាយ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ភាគច្រើននៅទូទាំងទីក្រុងហាណូយ និងភាគឦសាន។

តំបន់ខ្ពង់រាបភាគខាងត្បូង និងកណ្តាលនឹងមានភ្លៀងធ្លាក់ផងដែរ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារខ្យល់មូសុងនិរតី ដែលភាគច្រើននៅពេលរសៀល និងពេលល្ងាច។

សីតុណ្ហភាពនឹងមានពី ២៨ ដល់ ៣១ ដឺក្រេនៅពេលថ្ងៃនៅតំបន់ខ្ពង់រាបកណ្តាល ដែលជាទីប្រជុំជន ដាឡាត និង ៣២ដល់៣៣ ដឺក្រេ នៅភាគខាងត្បូង ៕ ប្រភពពី VNexpress , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner