ក្រុមហ៊ុនCellcardចាប់ផ្តើមសម្ភោធគម្រោងថ្មីដើម្បីគាំទ្រដល់អតិថិជនដ៏ល្អរបស់ខ្លួន ជាផ្លូវការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្រុមហ៊ុនCellcard តបានសម្ភោធជាផ្លូវការនូវកម្មវិធីរង្វាន់ថ្មីដល់អតិថិជនទាំងអស់ដែលហៅថា Cellcard Club នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។
អតិថិជនអាចចូលរួមជាមួយCellcard Club បាន តាមរយ:ការប្រើប្រាស់Cellcard App។
 កម្មវិធីនេះជាការចាប់ផ្តើមជាថ្មីនៃCellcard Rewards ជាឈ្មោះកម្មវិធីចាស់ ដែលចាប់ផ្តើមដំបូង កាលពីឆ្នាំ២០១៣។

លោក Ian Watson នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសែលកាតបានថ្លែងថា Cellcard Club ថ្មីត្រូវបានបង្កើតឡើង ដោយ ផ្តោតជាពិសេសទៅលើការជំរុញដល់របៀបរស់នៅប្រចាំថ្ងៃបែបឌីជីថលរបស់អតិថិជន។

លោក Watson បានបន្តថា “Cellcard Club គឺជាការផ្តល់ជូនដ៏ថ្មីបំផុត នៅក្នុង Appថ្មីរបស់យើងដែលបានដាក់ឲ្យ ប្រើប្រាស់ កាលពីខែកក្កដាកន្លងមក”។
 
“នេះជាការអរគុណដល់អតិថិជន ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ដើម្បីឈានមុខគេ លើផ្នែកភាវរូបនីយកម្ម បែបឌីជីថល ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ដើម្បីបង្កើនគុណតម្លៃ និងភាពរីករាយដល់អតិថីជន។
អតិថិជនអាចចូលរួមCellcard Club បានដោយគ្រាន់តែទាញយក Cellcard App រួចចុចប៉ូតុងCellcard Club ជា ការស្រេច។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner