ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងរួមនិងការងារចុះជួយមូលដ្ឋានស្រុកសំពៅលូន នាំយកទេយ្យទាន-ទេយ្យវត្ថុនិងថវិកាមួយចំនួនដើម្បីចូលរួមវេនកាន់បិណ្ឌទី៧ ចំនួន០២វត្តក្នុងឃុំសន្តិ ភាព និង ឃុំសិរីមានជ័យ ស្រុកសំពៅលូន

អត្ថបទដោយ៖
Kien Sereyvuth

  នៅព្រឹកថ្ងៃសុក្រ៧រោជខែភទ្របទ ឆ្នាំកុរព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងរួមនិងក្រុមការងារចុះមូលដ្ឋាននិងអាជ្ញាធរមូលដ្ឋានក្នុងស្រុកសំពៅលូន បាននាំយកនូវ ទេយ្យទាន-ទេយ្យវត្ថុ និងថវិកា មួយចំនួន ដើម្បីអញ្ជើញចូល រួមវេនកាន់បិណ្ឌទី៧ នៅវត្តចំនួន០២ ស្ថិតក្នុងឃុំ
សន្តិភាព និងឃុំសិរីមានជ័យ ស្រុកសំពៅលូននៃ ខេត្តបាត់ដំបង ដោយបានប្រគេនដល់វត្តសែនឧត្តម ដែលស្ថិតក្នុង ភូមិអូរកណ្តោល ឃុំសន្តិភាព នូវបច្ច័យចំនួន៦០ម៉ឺនរៀល និងវត្តគីរីវង្គតអូរត្រាវជូ ក្នុងភូមិ-ឃុំសិរីមានជ័យ នូវបច្ច័យចំនួន៥៥ម៉ឺនរៀល រួមនឹងទេយ្យវត្ថុមួយចំនួន ដូចជាៈ អង្ករ មី ភេសជ្ជៈ ទឺកត្រី ទឹកស៊ីអ៊ីវ ជាដើម។

     នៅក្នុងឱកាសនោះឯកឧត្តម អ៊ុយ សុធាវី អភិ បាលរងខេត្តនិងក្រុមការងារចុះមូលដ្ឋាន ព្រមទាំង
អាជ្ញាធរមូលដ្ឋានស្រុក-ឃុំខាងលើ ព្រមទាំងញាតិ
ញោមដែលជាពុទ្ធបរិស័ទ មកពីទីជិតឆ្ងាយ ក៏បានអញ្ជើញរាប់បាត្រ និងវេរប្រគេននូវទេយ្យទាន និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន ជីដូនជីតានិងញាតិ
ការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ។ ពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ឬ ប្រជុំបិណ្ឌ គឺត្រូវបានធ្វើឡើងដើម្បីឧទ្ទិសផល្លានិសង្ឃ ជូនចំពោះឪពុក ម្តាយជីដូន ជីតា បងប្អូនសាច់ញាតិសន្តាន ដែលបានចែកឋានទៅហើយ ឲ្យទទួលបាននូវកុសលផលបុណ្យដែលកូនចៅបានឧទ្ទិសឲ្យ និងដើម្បីបង្ហាញពីមនោសញ្ចេតនារបស់អ្នករស់រានមានជីវិត និងអ្នកដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ។ ជាពិសេសទៀតនោះគឺដើម្បីថែរក្សានូវកេរ្តិ៍ដំណែលក្នុងការគោរពទៅតាមលំអានប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងតពីដូនតាយើងដែលបានបង្ហាញថា៖ប្រជាពលរដ្ឋខ្មែរគឺ៖ជាពុទ្ធសាសនិកជន ដែលចេះដឹងគុណមាតា បីតានិងបុព្វការីជនរបស់ខ្លួន ដែលបានចែកឋានទៅហើយនោះ។

        ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត បានពាំនាំអំណោយ មួយចំនួនរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីជួយដល់គ្រួសារទីទ័លក្រ ដែលកំពុងជួបការលំបាកខ្លាំង ខ្វះខាតជីវភាពប្រចាំថ្ងៃនិង
កំពុងមើលថែទាំចៅនៅក្នុងបន្ទុករបស់ខ្លូន ដោយសារតែម្តាយចេញទៅធ្វើការនៅប្រទេសជិតខាង។
ដោយក្នុងនោះទទួលបាននូវ៖ អង្ករ មី ទឹកត្រី ទឹក ស៊ីអ៊ីវ និង ថវិកាចំនួន២០ម៉ឺនរៀល៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner