គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រជុំដាក់ផែនការបង្ក្រាបបទល្មើសនេសាទ និងល្បែងស៊ីសងទាំងអស់នៅក្នុងខេត្តដាច់ខាតមិនត្រូវ ឲ្យកើតមានឡើយ

កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅក្នុងសាលាខេត្តកំពង់
ឆ្នាំង ដោយបានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ដល់ អភិបាលក្រុង ស្រុកជាពិសេសមេប៉ុស្តិ៍រដ្ឋបាល និងមេឃុំ ជាអ្នកគ្រប់
គ្រងផ្ទាល់នៅមូលដ្ឋាន ត្រូវតែបិទល្បែងស៊ីសងគ្រប់ប្រភេទពិសេសឡូតូ កន្ទុយលេខ និងអនឡាញជល់មាន់ ជាបន្ទាន់តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះចំពោះអ្នកមានច្បាប់ ត្រូវធ្វើពាក្យស្នើសុំឡើងវិញ ដើម្បីរដ្ឋបាលខេត្តពិនិត្យជាក់ស្ដែង ។

នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីមេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលអធិការក្រុង ស្រុក អភិបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តសរុបជាង ៣០០នាក់ ។

ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានបន្តថា ចំពោះការបង្ក្រាបល្បែងស៊ីសង់នេះបើធ្វើមិនបាននោះមេប៉ុស្តិ៍ មេឃុំ ត្រូវទទួលខុសត្រូវជាមួយ ស្រុក ក្រុង ហើយស្រុក ក្រុង ត្រូវទទួលខុសត្រូវជាមួយខេត្ត និងស្នងការខេត្ត។

ចំណែកខេត្តនិងត្រូវទទួលខុសត្រូវចំពោះ មុខនាយករដ្ឋមន្ត្រីចំពោះបទល្មើសនេសាទក៏ដូចគ្នាដែរ ទីបញ្ជាការស្រាលទាំង ៥កន្លែងក្នុងខេត្ត ត្រូវតែដឹកនាំបង្ក្រាបឲ្យអស់មិនឲ្យសល់ឡើយ បើឃុំស្រុកណាធ្វើមិនបានគឺត្រូវទទួលខុសត្រូវចំពោះមុខប្រមុខរាជរដ្ឋាភិបាល ។

ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព អភិបាលក្រុងស្រុកត្រូវពង្រឹងប៉ុស្តិ៍រដ្ឋបាល មេឃុំ និងប្រជាការពារ និងមេភូមិត្រូវមានប៉ុស្តិ៍ប្រចាំការ២៤ម៉ោងនៅតាមគោលដៅ ដោយរៀបចំទំនាក់ទំនងគ្នាតាមវិទ្យុទាក់ទងគ្រប់មូលដ្ឋានដើម្បីក្តាប់សភាពការណ៍និងសហការគ្នាបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា ចំពោះអ្នកមានស្នាដៃបង្ក្រា បបទល្មើសធំៗរដ្ឋបាលខេត្ត និងផ្ដល់រង្វាន់ជូន។

ជំរុញការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតម និងអត្តសញ្ញាណប័ណ្ណហួសសុពលភាពឲ្យបានទាន់ពេលវេលាមុនពេលចុះឈ្មោះបោះឆ្នោតសកលនៅថ្ងៃទី២៨ ខែតុលា ខាងមុខនេះ។
ចំពោះការអភិវឌ្ឍភូមិ ឃុំ អភិបាលក្រុងស្រុកត្រូវជំរុញឲ្យមេភូមិធ្វើផែនទីនៅតាមភូមិ ក្នុងមួយអាទិត្យទៀតត្រូវមានលទ្ធផលរាយការណ៍មកខេត្ត។ហើយត្រូវធ្វើសួនច្បារនៅតាមសាលា
ឃុំ និងសាលាស្រុកឱ្យបានតាមការណែនាំកន្លងមក ។

ការដោះស្រាយទំនាស់នានានៅតាមមូលដ្ឋាន ក្នុងឆ្នាំនេះយើងរួមគ្នាដោះ ស្រាយបានជាង ៨០០ករណី ក្នុងនោះ ១០០ករណី កំពុងដោះស្រាយ និង ១៣០ករណី មិនទាន់ដោះស្រាយ ដូច្នេះត្រូវតែជំរុញការដោះស្រាយទំនាស់នៅសល់នេះឲ្យអស់នៅថ្ងៃទី៣០ ខែវិច្ឆិកា សំណុំរឿងដែលដោះស្រាយមិនចេញត្រូវបញ្ជូនទៅតុលាការ ។

ផែនការត្រៀមដោះស្រាយគ្រោះមហន្តរាយ ឯកឧត្តម បានកំណត់ឲ្យថ្នាក់ឃុំ ត្រូវមានអង្ករស្តុបទុក ក្នុង១ឃុំ ៥តោន ,ថ្នាក់ស្រុក ៥០តោន និងថ្នាក់ខេត្តត្រូវមាន ៤០០តោន។ ក្នុងនោះរដ្ឋបាលខេត្ត និងជួយក្នុងមួយឃុំមួយតោន នៅ៤តោនទៀត ថ្នាក់ឃុំត្រូវស្វែងរកពីក្រុមការងារ និងពីសប្បុរសជន។

ចំពោះផែនការបុណ្យអុំទូកថ្នាក់ខេត្តនិងប្រជុំពិភាក្សាជាមួយថ្នាក់ស្រុកត្រៀមរៀបចំធ្វើនៅមាត់ទន្លេ ក្នុងក្រុងកំពង់ឆ្នាំ ង។ ដូច្នេះតាមស្រុកត្រូវជួសជុលទូកសម្រាប់អុំប្រណាំងឡើងវិញតាមមន្ទីរអង្គភាពត្រូវរៀបចំធ្វើប្រទីបបណ្តែត តាំងភ្លើងបំភ្លឺ និងបាញ់កាំជ្រួចអបអរសាទរ ក្នុងនោះ ឯកឧត្តម សៅ សុខា បានជួយឧបត្ថម្ភដល់ខេត្តចំនួន ២០០លានរៀល ។ ដោយឡែកការរៀបចំតំបន់ត្រជាក់នៅក្នុងក្រុងកំពង់ឆ្នាំងប្រគល់ជូន ឯកឧត្តម សាន់យូ អភិបាលរងខេត្តជាអ្នកគិតគូររៀបចំជាក់ស្ដែង ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពខេត្តបានឧបត្ថម្ភដល់លោកមេឃុំទាំង ៧១ឃុំ សង្កាត់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល ,ឧបត្ថម្ភដល់ទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទ ៥គោលដៅ ក្នុង១គោលដៅ ១ពាន់ដុល្លារ, ឧបត្ថម្ភដល់ស្នងការនគរបាលខេត្តរៀបចំប្រព័ន្ធវិទ្យុងទាក់ទង ជាមួយភូមិ ឃុំ ១ម៉ឺនដុល្លារផងដែរ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner