ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ប្រែក្លាយទីក្រុងទាំងមូល ជាមួយនឹងថាមពលជំនាន់ថ្មី
ភ្នំពេញ៖ ភេសជ្ជៈបង្កើនថាមពល Coca-Cola Energy ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០១៩ នៅក្នុងក្លឹបកំសាន្តសោន (Sound) ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ជាង ១៥០ នាក់ដែលជាបណ្តាដៃគូយុទ្ធសាស្ត្រ អតិថិជន និងតារាកិត្តិយសល្បីៗដែលមានដូចជា៖ កញ្ញាទេពបូព្រឹក្ស Peace Chong ក្រុមរាំOMG និង ឌីជេអាឡិច ។
Coca-Cola Energy បន្តផ្តល់ភាពភ្ញាក់ផ្អើលដល់អតិថិជននៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីចែកផលិតផល ក៏ដូចជា ការបង្ហាញពិព័រណ៍តាមដងវិថី ដែលបានចាប់ផ្តើមនៅថ្ងៃទី ៣០ ខែសីហា នៅជាច្រើនទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងចែកជូននូវភេសជ្ជៈ Coca-Cola Energy ដោយឥតគិតថ្លៃ ជាងដប់ម៉ឺនកំប៉ុងដល់អតិថិជន គោលដៅ ដើម្បីឱ្យពួកគាត់បានភ្លក្សរសជាតិភេសជ្ជៈបង្កើនថាមពលជំនាន់ថ្មី តាមរយៈអន្តរសកម្មភាពជាមួយ ម៉ាស៊ីនLED ភេសជ្ជៈCoca-Cola Energy និងរថយន្តLED ដំបូងគេបង្អស់ ដែលត្រូវបានតុបតែងជាមួយនឹងការរចនាប្លែកភ្នែកនៃរលក ថាមពលជំនាន់ថ្មី។
ក្រុមការងារ Coca-Cola Energy ចំនួន ២ ក្រុម បាននិងបន្តមានវត្តមាននៅទីក្រុងភ្នំពេញរយៈពេល ៤ សប្តាហ៍ រាប់ចាប់ពីថ្ងៃទី ៣០ ខែសីហារហូតដល់ចុងខែកញ្ញាឆ្នាំ ២០១៩ នៅ ៨៦ ទីតាំងទូទាំងរាជធានីភ្នំពេញ។ ដូច្នេះសូមតាមដានទាំងអស់គ្នា! ដោយក្រុមការងារអាចនឹងចុះដល់ទីតាំងរបស់លោកអ្នកផ្ទាល់នៅក្នុងកំឡុងពេលនេះ។ ប៉ុន្តែ ប្រសិនបើលោកអ្នកខកខានមិន បានជួបពួកគាត់ទេ សូមកុំបារម្ភ ឥឡូវនេះផលិតផលនេះអាចរកទិញបាននៅគ្រប់បណ្តាញចែកចាយទាំងអស់ ដែលមាន ដាក់លក់ក្នុងតម្លៃលក់សមរម្យគឺ ២.០០០ រៀល ជាមួយនឹងចំណុះ២៥០ml ក្នុងមួយកំប៉ុង។
ជាមួយនឹងការលាយបញ្ចូលគ្នាជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃកាហ្វេអ៊ីន ដែលនាំយកពីគ្រាប់ហ្គារ៉ាន់ណាពីធម្មជាតិ វីតាមីនB និងរសជាតិឈ្ងុយឆ្ងាញ់ ជាមួយនឹងភាពស្រស់ស្រាយពីកូកា-កូឡា Coca-Cola® Energyត្រូវបានគេរំពឹងថានឹងនាំមកនូវ ថាមពលជំនាន់ថ្មីដល់អ្នកពិសានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈការធ្វើត្តេសផលិតផល Coca-Cola Energy មុនពេលដាក់លក់ជាផ្លូវការជាមួយនឹងអតិថិជនកម្ពុជា ដែលជាអ្នកនិយមពិសាភេសជ្ជៈប៉ូវកម្លាំង លទ្ធផលដែលយើងទទួលបានគឺល្អលើសពីការរំពឹងទុក ដោយទទួលបាននូវចម្លើយជាវិជ្ជមាន ចំពោះរសជាតិ និង ការរចនាសំបកវេចខ្ចប់ដ៏លេចធ្លោ។ ក្រោមពាណិជ្ជសញ្ញាកូកា-កូឡា ដែលត្រូវបានទទួលស្គាល់ជាសាកល ភេសជ្ជៈថ្មីមួយនេះ នឹងទទួលបានការសាទរពីអ្នកពិសាកាន់តែច្រើន ដោយសារតែរសជាតិដ៏អស្ចារ្យ ក៏ដូចជាការបង្កើនថាមពលរាងកាយ និងស្មារតីយ៉ាងឆាប់រហ័ស ៕








