អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង អះអាងថានិង ខិតខំស្វះស្វែងរកជនរងគ្រោះដែលកំពុងតែបាត់ ខ្លួនម្នាក់ទៀត
នៅក្នុងដំណើរអញ្ជើញសាកសួរសុខទុក្ខដល់ជនរងគ្រោះ ព្រមទាំងនាំយកនូវអំណោយមួយចំនួនប្រគល់ជូនជនរងគ្រោះដោយសារតែរអិលបាក់ដីភ្នំបាក់សង្កត់លើជនរងគ្រោះកន្លងមកនោះ។នៅព្រឹកថ្ងៃទី២០ ខែកញ្ញា២០១៩នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោកជំទាវព្រមទាំងមន្ត្រីសំខាន់ៗអមដំណើរ បានសម្ដែងនូវការសោកស្ដាយចំពោះឧបទ្ទវហេតុឡើងដោយបញ្ហាគ្រោះធម្មជាតិកន្លងមកនៅស្រុកសំឡូត ដែលបានបណ្ដាល ឲ្យមានជនរងគ្រោះបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃមកនេះ ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានអះអាងដោយសន្យានៅចំពោះ មុខជនរងគ្រោះដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តថា៖ នឹងខិតខំបន្តកិច្ច
សហការជាមួយនិងកងកម្លាំងដែលឈរជើងនៅក្បែរកន្លែងកើតហេតុ ក្នុងការរុករកបន្តដើម្បីស្វែង រកជនរងគ្រោះម្នាក់ទៀត ដែលកំពុងបាត់ខ្លួន នៅក្នុងព្រៃភ្នំដាច់ស្រយាល អស់រយៈពេលជាច្រើនថ្ងៃមកហើយនោះ ឲ្យអស់លទ្ធភាពតាមដែលអាចធ្វើបាន ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានបន្ថែមទៀតថា៖អាជ្ញាធរខេត្តនិងរដ្ឋបាលមូល ដ្ឋានពាក់ព័ន្ធគ្រប់ថ្នាក់នឹងខិតខំបន្តនូវកិច្ចសហការជាមួយកងកម្លាំងទាំង៣ ដើម្បីស្វះស្វែងនិងខិតខំរុករកជនរងគ្រោះម្នាក់ទៀតដែលកំពុងតែបាត់ខ្លួន ឲ្យអស់ពីលទ្ធភាព។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានផ្តល់នូវកម្លាំងចិត្ត និងបានលើកទឹកចិត្តដល់ជនរងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះ ដែល
កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ឲ្យខិតខំថែទាំនូវសុខភាពខ្លួនឲ្យបានល្អ និងឆាប់បានជាសះស្បើយពីមុខរបួសលើដងខ្លួន និងមានសុខភាពល្អប្រសើរឡើងវិញ។
អំណោយដែលបានផ្តល់ជូនដល់ជនរងគ្រោះ ឈ្មោះ ឆាង កុយ ដែលគ្រោះថ្នាក់ដោយសារបញ្ហាគ្រោះធម្មជាតិនៅស្រុកសំឡូត ហើយដែលទើបតែរកឃើញដឹកយកមកសង្គ្រោះព្យាបាលនៅក្នុងមន្ទី រពេទ្យបង្អែកខេត្តនេះ ឯកឧត្តម ងួន រតនៈ ក៏បានផ្តល់ថវិកា ចំនួន០១លានរៀល រួមនិងឃីតសម្ភារៈដែលជាអំណោយមនុស្សធម៌របស់សាខាកាកបាទ
ក្រហមខេត្ត ព្រមទាំងចែកជូននូវថវិកាមួយចំនួនដល់ពលរដ្ឋរងគ្រោះដោយសារគ្រោះថ្នាក់ផ្សេងៗ ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះផងដែរ ។
សូមបញ្ជាក់ថាមកដល់ពេលនេះទាំងអាជ្ញាធរខេត្ត ទាំងកងកម្លាំងទាំង៣ បាន និងកំពុងតែបន្តរុករកជនរងគ្រោះ ដែលកំពុងបាត់ខ្លួនម្នាក់ទៀត ឈ្មោះ ផាន់ វី ដែលបានបាត់ខ្លួននៅក្នុងព្រៃ ហើយស្ថានភាពទីតាំងដែលកំពុងប្រតិបត្តិការរុករកនោះមានស្ថានភាពលំបាក ខ្លាំង ព្រោះនៅទីនោះ គឺជាតំបន់ព្រៃភ្នំច្រើន និងមានជម្រាលដីបាក់ ថែមទាំងរអិលទៀតផង។
ដោយឡែកព័ត៌មានចុងក្រោយ ដែលភ្នាក់ងារអប្សរា ទើបទទួលបានតាមប្រព័ន្ធសារតេឡេក្រាម
ផ្លូវការ របស់ រដ្ឋបាលស្រុកសំឡូត នៅវេលាម៉ោង ១៧,២៥នាទីល្ងាចថ្ងៃទី២០ខែកញ្ញានេះ បុរសដែ លបាត់ខ្លួនម្នាក់ទៀតនោះត្រូវបានកងកម្លាំងប្រទះ
ឃើញសាកសពស្លាប់នៅក្នុងទឹកដីថៃ ជាប់ព្រំដែនស្រុកសំឡូត ហើយត្រូវបានសមត្ថកិច្ចកងកម្លាំងត្រៀមនាំក្រុមគ្រួសារសព នៅព្រឹកថ្ងៃស្អែកទី២១ ខែកញ្ញានេះដើម្បីទៅប្រារព្វកិច្ចបូជាសពនៅនឹងកន្លែងដែលប្រទះឃើញក្នុងទឹកដីថៃតែម្តង និង ដើម្បីនាំយកឆ្អឹងសាកសពត្រឡប់មកធ្វើបុណ្យតាមប្រពៃណីនៅភូមិកំណើតខ្លួនវិញ។ នេះបើយោងលិខិតរដ្ឋបាលស្រុកសំឡូត បានរាយការណ៍ជូនរដ្ឋបាលខេត្តបាត់ដំបង ល្ងាចថ្ងៃនេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )







