អភិបាលខណ្ឌឫស្សីកែវ ជូនដំណឹងពីការលើកលែងតម្លៃសេវាបញ្ជាក់វិញ្ញាបនបត្របឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងថ្នាក់ទី១២ ដល់សិស្ស និងសាធារណៈជន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញ សូមជម្រាបជូនដំណឹងថា ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ បានសម្រេចធ្វើការលើកលែងបង់ថ្លៃសេវាលើការបញ្ជាក់វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សា បឋមភូមិ វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំ២០១៩ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយ និងលើកទឹកចិត្តដល់សិស្សដែលបានប្រឡងជាប់។

ក្នុងសេចក្ដីជូនដំណឹងរបស់លោក ជា ពិសី បានធ្វើឡើងយោងដីកាលេខ: ០០៥ ដ.ក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ស្ដីពីការលើកលែងបង់តម្លៃសេវាលើការបញ្ជាក់វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន ជាពិសសសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៩ អញ្ជើញមកទទួលសេវានេះ នៅការិយាល័យច្រកចេញ-ចូលតែមួយសាលាខណ្ឌឫស្សីកែវ មានអាស័យដ្ឋាន ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕ធ.ដ

ដោយៈ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner