គណៈប្រតិភូ គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តយ៉ាឡាយនៃសារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរៈសេនីយ៍ឯកក្រិន ថាញ់មិញមេបញ្ជាការបានអញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យប៊ូ ថង

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៩គណៈប្រតិភូ គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តយ៉ាឡាយនៃសារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរៈសេនីយ៍ឯកក្រិន ថាញ់មិញមេបញ្ជាការបានអញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យប៊ូ ថងសមាជិក
គណៈអចិន្ត្រៃយ៍គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាទីព្រឹក្សាផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលបាទទួលមរណភាពកាលពីថ្ងៃព្រហស្បត្តិ៍ទី១២ខែកញ្ញាឆ្នាំ២០១៩វេលា ម៉ោង១,២០នាទីយប់ក្នុងជន្មាយុ៨២ឆ្នាំដោយរោគាពាធ។

សពរបស់ឯកឧត្តនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថងត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាម  ប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងគេហដ្ឋាន  ភូមិទេសអន្លុង  សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕ដោយគតិ យុត្ត

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner