ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ នៅថ្ងៃនេះស្ថានភាពហិរញ្ញវត្ថុហាក់មានវិបត្តិ។ អ្នកអាចបាត់បង់លុយកាក់ ឬបង់ខាតក្នុអាជីវកម្មបានដោយងាយ។ យកល្អកុំធ្វើការពាក់ព័ន្ធនឹងរឿងលុយកាក់ ឬសូម្បីតែការផ្ទេរផ្ទូរទឹកប្រាក់ក្តី។ ក្នុងពេលនេះសូមយកអ្នកព្យាយាមក្តោបក្តាប់ឳកាស​ ហើយសម្របទៅតាមគម្រោងផែនងការជានិច្ច។ លើសពីនេះ បើទោះបីស្ថានភាពថ្ងៃនេះ ហាក់មិនសូវជាសមប្រកបក្តី អ្នកនៅតែអាចបន្តការងារទៅតាមគំរោងផែនការ និងគោល គំនិតដែលបានរៀបចំ ប៉ុន្តែមិនចាំបាច់ត្រូវលំអិតពេកទេ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ ​រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ សូមចំណាយពេលវេលាធ្វើការជាមួយនឹងឯកសារ ឬផ្តោត ការយកចិត្តទុកដាក់ទៅលើការសរសេរការងារ ឬរបាយការណ៍។ ក្នុងនោះ សូមព្យាយាមធ្វើ យ៉ាងណាកុំសូវទាក់ទងច្រើនជាមួយមនុស្សរួមការងារ ឬមនុស្សនៅក្នុងក្រុមផ្ទាល់ ពីព្រោះ អ្នកអាចនឹងមានជម្លោះដែលទាក់ទងនឹងវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ ប្រសិនបើអ្នកបានចាត់ចែង គម្រោងផែនការសម្រាប់ភាពជោគជ័យនៅក្នុងអាជីពហើយ ចូរធ្វើតាមគម្រោងនោះចុះ ហើយការបោះបង់គោលគំនិត ព្រោះតែការផ្តល់ជូនដែលអ្នកនឹងឃើញចំពោះមុខ គឺមិនល្អ នោះទេ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូររបស់អ្នកមានស្ថានភាព ល្អប្រសើរគួរអោយកត់សម្គាល់។ ប៉ុន្តែអ្នកក៏មិនគួរចំណាយលុយកាក់ទ្រព្យសម្បត្តិច្រើននៅ ក្នុងពេលនេះទេ ពីព្រោះភាពខាតបង់អាចនឹងកើតឡើង ហើយពិបាកស្តារ ដូច្នេះយកល្អ បន្តអនុវត្តការងារចាស់។ ទន្ទឹមនឹងនេះ មិនត្រូវចូលទៅកៀកនឹងថ្នាក់លើដើម្បីចរចា ឬស្នើសុំ ជំនួយឡើយ ពីព្រោះមិនត្រឹមតែមិនអាចទៅរួច តែបង្កផលរំខានទៅវិញ។ ដោយឡែក លោកអ្នកអាចធ្វើការងារដែលលំបាកដោយងាយក្នុងពេលនេះ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងវេលានេះ សូមកុំព្យាយាមធ្វើសកម្មភាពនានាក្នុងគោលបំណងដើម្បីពង្រីកការងារក្រុមហ៊ុនរបស់អ្នក។ កុំធ្វើការសម្រេចចិត្តបោះ ជំហានទៅលើការងារណាមួយឡើងក្នុងពេលនេះ អ្នកគួរព្យាយាមអនុវត្តការងារនៅក្នុងពេលនេះ ដោយ​បន្ធូរបន្ថយការខាតបង់អោយបានតិចបំផុត។ ហើយបើទោះបីជាស្ថានភាព យ៉ាងណានេះក្តី សូមធ្វើយ៉ាងណាកុំបោះបង់គោលជំហររបស់ខ្លួន ពីព្រោះភាគច្រើនអ្នកនឹង អាចស្វែងរកមូលហេតុនៃកំហុស ឬបញ្ហា ហើយអាចកែប្រែវាបាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការដែលអ្នកនឹងធ្វើក្នុងពេលនេះអាច នឹងសម្រេចផលបានដោយងាយ ប្រសិនបើអ្នកយកចិត្តទុកដាក់ ហើយចូលអោយកាន់តែ កៀកទៅនឹងបញ្ហានោះ។ ក្នុងនោះ ព្យាយាមយកចិត្តទុកដាក់បំផុតទៅលើបញ្ជីស្នាម ឯកសារ និងការងាររបាយការណ៍។ ចូរធ្វើយ៉ាងណាមិនអោយមានភាពយឺតយ៉ាវ ក្នុងការផ្តល់ជូន ការងារទៅថា្នក់លើ។ ទន្ទឹមនឹងនេះ ចូរព្យាយាមស្វែងយល់ពីកិច្ចការងារនៅជុំវិញខ្លួនអ្នក ហើយធ្វើការពិភាក្សាផ្តោះប្តូរយោបល់ជាមួយនឹងមនុស្សរួមក្រុមអោយបានជិងស្និទ្ធ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះលោកអ្នកអាចធ្វើការចរចាលើ ការងារតូចធំប្រកបទៅដោយភាពជោគជ័យ។ អ្នកអាចនឹងធ្វើអោយមនុស្សនៅជុំវិញខ្លួនអ្នក យល់ដឹងពីគោលគំនិតរបស់អ្នកបានល្អ ដូច្នេះវាមិនមានការលំបាកអ្វីក្នុងការសម្របសម្រួល និងដោះស្រាយនោះទេ។ ផ្ទុយទៅវិញ អ្នកមិនគួរចូលខ្លួនទៅពាក់ព័ន្ធទៅនឹងការងារ ឬស្ថានភាពផ្សងព្រេងដែលមិនគោលបំណង ឬមនុស្សម្នាដឹងច្បាស់លាស់នោះទេ។ លើសពីនេះ គោលបំណងដែលនឹងចង់ផ្លាស់ប្តូរ ឬបង្ហាត់បង្ហាញមនុស្សរួមការងារអោយទទួលបានភាព ឥតខ្ចោះ គួរតែបោះបង់ជាដាច់ខាត។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះស្ថានភាពអាជីពរបស់អ្នកមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលធំដុំនោះទេ។ អ្នកអាចនៅតែបន្តការងារជាធម្មតា  ប៉ុន្តែមិនចាំបាច់ ត្រូវរំពឹងពេកទេ ពីព្រោះលទ្ធផល ឬក្តីស្រមៃដែលអ្នករំពឹងមិនទាន់អាចទទួលបាននោះទេ នៅពេលនេះ។ ចូរធ្វើអ្វីទៅតាមបរិបទចាស់សិនទើបជាការល្អប្រសើរ ឬមិនខាតបង់ពេល កំលាំង និងលុយកាក់ច្រើន។ ក្នុងនោះ ក៏គួរជឿជាក់ទៅលើគោលគំនិត និងចំណេះជំនាញរបស់ខ្លួន។ ចំពោះការបំពេញការងារក្នុងគោលបំណងបំពេញចិត្តអ្នកដទៃមិនល្អនោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះអាជីពរបស់លោកអ្នកនឹងមិនជួបផល លំបាកដែលរំខានទៅដល់លទ្ធផលការងាររបស់អ្នកនោះទេ។ អ្នកនៅតែមានលទ្ធភាពបំពេញក្តីស្រមៃតូចធំរបស់អ្នកបាន។ ទន្ទឹមនឹងនេះ គួរព្យាយាមចូលអោយបានកៀកនឹងថ្នាក់លើ ហើយធ្វើកិច្ចទំនាក់ទំនងអោយបានជិតស្និទ្ធនឹងមនុស្សរួមក្រុមការងារ។ នៅក្នុងអនា គតដ៏ខ្លីខាងមុខនេះ អ្នកនឹងរំពឹងថាទទួលបានការផ្តល់ជូនឳកាសក្នុងតម្លើងប្រាក់ឧបត្តម្ភ។ ដោយឡែក សូមលោកអ្នករក្សាចិត្តគំនិតកុំអោយរងផលប៉ះពាល់ពីមជ្ឈដ្ឋានខាងក្រៅ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកជាអាជីវករនឹងទទួលបានផលចំណេញ ច្រើន។ លើសពីនេះ អតិថិជនល្អៗនឹងគាំទ្រលោកអ្នកច្រើនផងដែរ ហើយកាន់តែពិសេស មនុស្សដែលតែងតែមើលបំណាំលើអាជីពរបស់អ្នកនឹងមិនអាចបង្កផលលំបាកណាមួយទៅ ដល់ជំហានរីកចម្រើនរបស់អ្នកបានទេ។ ស្របពេលនឹងភាពវិជ្ជមាននេះ អ្នកត្រូវតែគ្រប់គ្រង ចិត្តរបស់ខ្លួនអោយបាន មិនគួរគិតច្រើនដែលគ្មានមូលហេតុ មិនគួរនាំរឿងផ្សេងៗមកគិត ដោយឥតប្រយោជន៍បានទេ បើមិនដូច្នោះលោកអ្នកនឹងធ្វើអោយភាពល្អប្រសើរនេះឃ្លាត ចេញទៅវិញមិនខាន។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានកំលាំងពលំ និងប្រាជ្ញា ស្មារតីរឹងមាំក្នុងការបំពេញការងារ ពិសេសក្នុងការសម្រេចចិត្តលើហេតុការចំពោះមុខនានា។ ក្រោមហេតុផលនេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើអោយការងារទាំងអស់ ទទួលបានភាពជោគជ័យដោយខ្លួនឯង។ ជាការពិតអ្នកអាចនឹងសុំការពិភាក្សាបាន ប៉ុន្តែ ប្រហែលជាមិនចាំបាច់នោះទេ។ លើសពីនេះ សូមកុំមានការភ័យខ្លាចក្នុងការទទួលយកការងារ ឬបំពេញការងារធំដុំ ពីព្រោះផលចម្រើនកំពុងស្ថិតនៅលើផ្លូវរបស់អ្នក។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។  រាសីលោកអ្នកស្រុតចុះ។ ក្នុងពេលនេះ ស្ថានភាពអារម្មណ៍របស់អ្នកកំពុងរងផលប៉ះពាល់ច្រើនពីបរិស្ថាន នៅជុំវិញខ្លួន។ អាស្រ័យហេតុនេះសូមធ្វើយ៉ាងណាគ្រប់គ្រងចិត្តគំនិត ហើយធ្វើការពិចារណាអោយបានល្អិតល្អន់រាល់គ្រប់ករណី។ ក្នុងស្ថានភាពនេះ ប្រសិនបើអ្នកអាចគ្រប់ គ្រងបាន នោះអាជីពរបស់អ្នកនឹងមិនប្រទះផលប៉ះពាល់ណាមួយនោះទេ។ ស្របពេលដែលអ្នកជួបផលរំខានទាំងនេះ អ្នកបែជាអាចនឹងស្វែងយល់ពីស្ថានភាពដែលកំពុងកើតឡើង ហើយអាចកែប្រែស្ថានភាពនោះបានដោយការយកចិត្តទុកដាក់បន្ថែម។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងាររដ្ឋឯកជន និងរួមអ្នកអាជីវកម្ម ផ្សេងៗរបស់លោកអ្នកកំពុងមានភាពរីកចម្រើនយ៉ាងខ្លាំង។ លោកអ្នកមិនចាំបាច់ត្រូវព្រួយ បារម្ភអំពីបញ្ហា ឬមានការភ័យខ្លាចនឹងផលរំខានដែលអ្នកបានឃើញនៅចំពោះមុខនោះទេ។ ក្នុងនោះ សម្រាប់បុគ្គលិកទាំងឡាយនឹងរំពឹងថាទទួលបានការតម្លើងប្រាក់ឧបត្ថម្ភ និងការ ផ្តល់ឳកាសសំខាន់ៗនៅក្នុងអាជីពនៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ។ ផ្ទុយទៅវិញ លោកអ្នកក៏ គួរបន្តការងារដោយការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់ផងដែរ។

ចំណាំៈ

ឆ្នាំទាំង៣ ម្សាញ់ វក កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងទាំងលុយកាក់ សម្ភារៈ និងឳកាសអភិវឌ្ឍន៍ធំដុំនឹងផ្តល់ជូនដល់អាជីពរបស់អ្នក។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner