រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ នៅក្នុងខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរណ៍ មកលេងកម្សាន្ត ប្រមាណជាង ៥៤.៧០១នាក់ និងភ្ញៀវបរទេសចំនួន ៣៧នាក់

អត្ថបទដោយ៖
ឈឹម សុផល

កំពង់ឆ្នាំង ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ពិធីប្រណាំងទូកង នៅវត្តកោះថ្កូវ ស្ថិតក្នុងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគីរី មានភ្ញៀវទេសចរណ៍ ដែលអញ្ជើញមកទស្សនាកម្សាន្ត នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ឆ្នាំង សរុបមានចំនួន ៥៤៧០១នាក់ ក្នុងនោះ ភ្ញៀវបរទេសមានចំនួន ៣៧នាក់ ។ នេះបើតាម ការបញ្ជាក់ឲ្យដឹង ពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍
ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៦ ខែ
កញ្ញា ឆ្នាំ២០២២នេះ ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម
ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានចាត់ចែងកងកម្លាំងដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈតាមគោលដៅសំខាន់ៗ បានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅក្នុងតំបន់ទេសចរណ៍នានាក្នុងខេត្តកំពង់ឆ្នាំងបានយ៉ាងសប្បាយរីករាយ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner