ខេត្តកែប ទទួលបានភ្ញៀវទេសចរណ៍ មកលេងកំសាន្តចំនួន ១១៦,៧៧៦នាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ណ ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ
កែប ៖ ភ្ញៀវទេសចរណ៍ ជាតិ និងឣន្តរជាតិ មកលេងកំសាន្ត នៅតាមរមនីយដ្ឋាននានាក្នុងខេត្តកែប រយ:ពេល ៣ថ្ងៃ គឹតពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពិធីបុណ្យភ្ជុំបិណ្ណ ប្រពៃណីជាតិខ្មែរ .២០២២នេះ មានភ្ញៀវទេសចរណ៍ ចំនួន ១១៦,៧៧៦នាក់ (មួយសែន មួយមុឺន ប្រាំមួយពាន់ប្រាំពីរយ ចិតសិបប្រាំមួយនាក់) ក្នុងនោះភ្ញៀវជាតិមានចំនួន ១១៥,៧១៤នាក់ (មួយសែន មួយមុឺន ប្រាំពាន់ប្រាំពីរយដប់បួននាក់)
ភ្ញៀវឣន្តរជាតិ មានចំនួន ១,០៦២នាក់ (មួយពាន់សូនរយហុកសិបពីរនាក់) បើប្រៀបធៀប និងឆ្នាំ២០២១ នៃពិធីបុណ្យបិណដូចគ្នា មានការកើនឡើងខ្លាំង គឺកំណើន ភ្ញៀវសត្វមាន ២១.៤៩ % ភ្ញៀវជាតិកើនបាន ២០.២៨% និងភ្ញៀវអន្តរជាតិកើនបាន ២១៣.៣១% នេះបើតាមការបញ្ជាក់ឱ្យដឹងឣំពី លោក សោម ជឹន្តា ប្រធានមន្ទីរទេសចរណ៍ ខេត្តកែប ។
លោកប្រធានក៍បានឱ្យដឹងដែរថា ខេត្តកែប មានកំពង់ផែមួយ ដែលទើបសម្ភោធដាក់ឱ្យប្រើប្រាស់ថ្មីៗនេះគឺកំពង់ផែកែប- កោះទន្សាយ មានផ្លូវគមនាគមន៍ជាច្រើន ខ្វាត់ខ្វែង គ្រប់ច្រកល្ហក ពាសពេញ និងមានទេសភាពល្អប្រណិត សោភ័ណភាពស្រស់ថ្លា ខ្យល់ឣាកាសបរិសុទ្ធ មានព្រៃភ្នំ ដំណាំហូបផ្លែ គ្រប់ប្រភេទ មានធនធាន ដែលទទួលបានពីសមុទ្រ ទឹកសមុទ្រ ឣាចងូតលេងកំសាន្តបាន យ៉ាងសប្បាយ ហើយក៍ឣាច ផលិតបាន ជាឣំបិល សម្រាប់តម្រូវការផ្គត់ផ្គង់ ទូទាំងប្រទេស ដូច្នេះ ខេត្តកែប គឺជាខេត្តមួយសម្បូរណ៍ទៅដោយ ភោគផលធម្មជាតិ ហើយក៍ជាខេត្តមួយដែលមានការឣភិវឌ្ឍន៍ រីកចម្រើនជាលំដាប់ ក្រោមការគ្រប់គ្រង ដ៍ឆ្លាតវ័យ របស់ឯកឧត្តមបណ្ឌិត សោម ពិសិទ្ធ ឣភិបាលនៃគណ:ឣភិបាលខេត្ត ដោយមាន ការចង្អុលបង្ហាញឣំពីសម្តេចឣគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ កត្តាទាំងនេះហើយ ដែលជាប្រភពមួយយ៉ាងសំខាន់ ធ្វើឱ្យភ្ញៀវទេសចរណ៍ ជាតិ និង ភ្ញៀវឣន្តរជាតិ មកសម្រាក លេងកំសាន្ត លំហែរកាយ នៅខេត្តកែបយើងនេះយ៉ាងច្រើនកុះករ រយៈពេលបីថ្ងៃ ក្នុងពិធីបុណ្យកាន់បិណ្យ ភ្ជុំបិណ្ឌនេះ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណ មានភាពល្អប្រសើរ មិនមានអ្វីគួរឲ្យកត់សំគាល់ឡើយ ៕ Sila Sarin


