លិចសាឡាងនៅបង់ក្លាដែស មនុស្សស្លាប់កើនដល់ ៥០នាក់
ដាក់កា៖ ចំនួនអ្នកស្លាប់ដោយសារការលិចសាឡាង ដែលផ្ទុកអ្នកកាន់សាសនាហិណ្ឌូនៅភាគខាងជើងប្រទេសបង់ក្លាដែស បានកើនឡើងដល់ ៥០នាក់ហើយ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ប៉ុន្តែអ្នកដំណើរជាច្រើននាក់នៅតែបន្តបាត់ខ្លួន ។
សាក្សីបាននិយាយថា សាច់ញាតិនៃអ្នកបាត់ខ្លួន និងស្លាប់ បានប្រមូលផ្តុំគ្នាតាមមាត់ទន្លេ ខណៈក្រុមអ្នកជួយសង្គ្រោះស្វែងរកសាកសព។
លោក Jahurul Islam ប្រធានរដ្ឋបាលនៃស្រុក Panchagarh ភាគខាងជើងនៃទីក្រុង Panchagarh បាននិយាយថា អ្នកស្លាប់ដែលបានរកឃើញមកទល់ពេលនេះ រួមមានស្ត្រី២៥ នាក់ និងកុមារ ១៣នាក់ ។ លោកថា អ្នកមុជទឹកកំពុងស្វែងរកសាកសពបន្ថែមទៀត ខណៈដែលមនុស្សមួយចំនួននៅតែបាត់ខ្លួន ។
បើតាមប្រភព សាឡាងបានលិច ពេលដឹកជញ្ជូនអ្នកកាន់សាសនាហិណ្ឌូទៅកាន់ប្រាសាទមួយក្នុងឱកាសនៃពិធីបុណ្យ Mahalaya នៅពេលដែលអ្នកកាន់សាសនាហិណ្ឌូធ្វើដង្វាយដល់បុព្វបុរសរបស់ពួកគេ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។
ចំនួនអ្នកស្លាប់បែបនេះ គឺអាក្រក់បំផុតសម្រាប់គ្រោះមហន្តរាយដែនសមុទ្រ នៅក្នុងប្រទេសបង់ក្លាដែស ចាប់តាំងពីឆ្នាំ២០១៥មក។ សាសនាឥស្លាមបានប្រកាសថា គណៈកម្មាធិការដែលមានសមាជិកប្រាំនាក់ កំពុងស៊ើបអង្កេតការលិច ប៉ុន្តែរបាយការណ៍ដំបូងបានបង្ហាញថា ទូកនេះផ្ទុកចំណុះ ដល់ទៅជិតបីដង៕ ប្រភពពី CNA, ដោយ៖សារ៉ាត


