ខ្យល់ព្យុះ Noru បង្កើនឥទ្ធិពលត្រៀមវាយលុកវៀតណាម ជាមួយនឹងកម្លាំងខ្យល់ ១៨៣គីឡូម៉ែត្រក្នុងមួយម៉ោង
ហាណូយ៖ ព្យុះ Noru បានវាយលុកខ្លាំង នៅព្រឹកថ្ងៃអង្គារនេះ ខណៈវាបានរំកិលទៅជិតឆ្នេរភាគកណ្តាលប្រទេសវៀតណាម ជាមួយនឹងខ្យល់អតិបរមា ១៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង កើនឡើងពី ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីយប់មិញ ។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ និងឧតុនិយមបាននិយាយថា ព្យុះនេះនឹងបន្តផ្លាស់ទីទៅទិសខាងលិចក្នុងល្បឿន ២០ទៅ ២៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅថ្ងៃអង្គារ ហើយអាចកាន់តែខ្លាំង ។
គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ព្យុះមានចម្ងាយប្រហែល ១៧០គីឡូម៉ែត្រពីទីក្រុង Da Nang និង ១២០គីឡូម៉ែត្រពីខេត្ត Quang Nam ភាគខាងត្បូង។ នៅម៉ោង ៧ ព្រឹកថ្ងៃពុធ វានឹងរំកិលទៅទិសខាងត្បូងបន្តិច ឆ្ពោះទៅលើខេត្ត Quang Tri, Thua Thien Hue, Quang Nam និង Quang Ngai និង Da Nang ហើយមានខ្យល់បក់ក្នុងល្បឿន ១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង ។
ព្យុះនេះត្រូវបានព្យាករណ៍ថានឹងចុះខ្សោយទៅជាព្យុះត្រូពិច នៅប៉ុន្មានម៉ោងបន្ទាប់ និងបន្ទាប់មកតំបន់សម្ពាធទាបលើប្រទេសថៃ។ កាលពីថ្ងៃទី២៦ ខែកញ្ញា ប្រជាពលរដ្ឋវៀតណាមនៅតំបន់ខ្លះបានសម្រុកទិញអាហារបម្រុងទុកផងដែរ បង្ការទុកជាមុន ព្រោះបញ្ហាព្យុះនេះ៕
ប្រភពពី VNexpress, ដោយ៖ សារ៉ាត


