NASA ទទួលជោគជ័យ ក្នុងការសាកល្បងបញ្ជូនយានអវកាសបំបុកអាចម៍ផ្កាយការពារផែនដី

វ៉ាស៊ីនតោន៖ យានអវកាសណាសាមួយគ្រឿង នៅថ្ងៃទី២៦ ខែកញ្ញា បានហោះបំបុកដុំថ្មអវកាសមួយក្នុងល្បឿនយ៉ាងលឿន នៅក្នុងការហាត់សមមិនធ្លាប់មានពីមុនមក សម្រាប់ថ្ងៃដែលថ្មពិឃាតណាមួយគំរាមកំហែងផែនដី ។

លោកស្រី អេឡេណា អាដាំ មកពីមណ្ឌលគ្រប់គ្រងបេសកកម្ម បានប្រកាសក្នុងអារម្មណ៍ត្រេកអរជាខ្លាំងថា យើងបានបំបុកហើយ។ ចំណែកលោក ឡូរី ក្លេស នាយកផ្នែកវិទ្យាសាស្ត្រភពផែនដី ក៏បាននិយាយដែរថា យើងកំពុងចាប់ផ្តើមយុគសម័យថ្មីនៃមនុស្សជាតិ។

ការបំបុកដ៏ខ្លាំងខាងលើនេះធ្វើឡើងលើផ្កាយព្រះគ្រោះគ្មានគ្រោះថ្នាក់មួយ នៅចម្ងាយ ១១,៣លានគីឡូម៉ែត្រពីផែនដី ដោយយានអវកាសឈ្មោះ Dart បានបំបុកចូលទៅក្នុងថ្មអវកាសនេះ ក្នុងល្បឿន ២២.៥០០គីឡូម៉ែត្រក្នុងមួយម៉ោង ។

យានបេសកកម្មតម្លៃ ៣២៥លានដុល្លារនេះ គឺជាការប៉ុនប៉ងលើកដំបូង ដើម្បីផ្លាស់ប្តូរទីតាំងនៃដុំថ្មអវកាស ឬវត្ថុធម្មជាតិផ្សេងទៀតនៅក្នុងលំហ។
ស្របពេលជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្ត្របានរំពឹងថា ការបំបុកខាងលើអាចបង្កើតបានជារូងមួយ រុញច្រានថ្មនេះទៅក្នុងលំហ ហើយសំខាន់បំផុត នោះគឺការប្តូរគន្លងរបស់វា៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner