សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយ នាយករដ្ឋមន្ត្រីសាធារណរដ្ឋឥណ្ឌា
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ជប៉ុន៖ បន្ទាប់ពីបានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យសពថ្នាក់ជាតិ អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ ដើម្បីលាគ្នាជាលើកចុងក្រោយរួចមក នៅរសៀលថ្ងៃទី ២៧ កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតឱកាសជួបសំណេះសំណាល ជាមួយឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសដែលឯកឧត្តម មានវត្តមានចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាប្រមុខរដ្ឋ/រដ្ឋាភិបាល អតីតមេដឹកនាំពិភពលោក ប្រមាណ ៥០រូប និងភ្ញៀវកិត្តិយសអន្តរជាតិ ប្រមាណ ៧០០នាក់ និងភ្ញៀវជាតិ សរុបប្រមាណ ៤៥០០នាក់ ៕ ស៊ូ វណ្ណលុក




ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។