មិនដកថយ៖រដ្ឋបាលរាជធានីដាក់វិធានការបន្ត លុបបំបាត់ល្បែង ស៊ីសងគ្រប់ប្រភេទនិងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់
ភ្នំពេញ៖នៅរសៀលថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដើម្បីត្រួតពិនិត្យនិងដាក់វិធានការបន្តឈានដល់ការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនិងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅ រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបានដាក់វិធានការបន្តលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនិងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅក្នុងរាជធានីភ្នំពេញសំដៅធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់ទៅ តាមអនុសាសន៍របស់សម្ដេចអគ្គមហា សេនា បតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពី ស្នងការនរគបាលរាជ ធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធ ហត្ថរាជធានី ប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត៕
ដោយ៖ ថេត វិចិត្រ ,ហេង សម្បត្តិ

