ឧត្តមសេនីយ៍ទោ សោម ស៊ុនដឹកនាំកងកម្លាំងទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងឧបត្ថម្ភស្បៀងជូនប្រជាពលរដ្ឋ

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកងកម្លាំងទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងនាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ។

ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ១០គ្រួសារ នៅតាមបណ្ដាខ្នងផ្ទះក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គ.ក មីជាតិ ១កេស នឹងត្រីខកំប៉ុង ១យួរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះកូនតូចៗកុំបណ្ដែតបណ្ដោយឲ្យលេងទឹកអាចនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារលក់ទឹក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា បណ្ដាលឱ្យជំនន់ទឹកភ្លៀងជន់លិច ផ្លូវជាតិលេខ៦ ចំនួន ៤កន្លែង ដោយក្នុងមួយកន្លែងៗ ប្រវែងជាង ២០០ម៉ែត្រ នៅក្នុងភូមិសាស្ត្រស្រុកស្ទោង ប៉ុន្តែប្រជាពលរដ្ឋ អាចធ្វើដំណើរទៅមកបាន ដោយឡែកនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ជំនន់ទឹកភ្លៀងបានបណ្ដាលឲ្យជន់លិចផ្លូវក្រាលកៅស៊ូ ប្រវែង ១.០៩៥ម៉ែត្រ ផ្លូវលំក្រាលគ្រួសក្រហមប្រវែង ១.០៥០ម៉ែត្រ ផ្លូវលំក្រាលដីសប្រវែង ១.៥០០ម៉ែត្រ និងលិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន ៥៦៩ខ្នង ។

ប្រជាពលរដ្ឋនៅឃុំបន្ទាយស្ទោង សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី រួមនិងក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ៕
ដោយ ប៊ុន រដ្ឋា

ads banner