អង្គការ NATO កោះប្រជុំពិសេស ដើម្បីបង្កើនការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន

ព្រុចសែល ៖ ប្រធានឧស្សាហកម្មសព្វាវុធរបស់អង្គការណាតូ ត្រូវបានកោះហៅមកកាន់ទីក្រុងព្រុចសែល ក្នុងថ្ងៃអង្គារទី២៧ ខែកញ្ញានេះ ដោយអគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺគ ដើម្បីចូលរួមពិភាក្សាអំពីវិធីសាស្រ្ត ក្នុងការបំពេញឃ្លាំងអាវុធ និងគ្រាប់រំសេវ ដែលប្លុកដឹកនាំដោយសហរដ្ឋអាមេរិកនេះ បានបញ្ជូនទៅកាន់អ៊ុយក្រែន។

ប្រមុខអង្គការណាតូរូបនេះ ក៏បានជំរុញឱ្យក្រុមហ៊ុនឧស្សាហកម្មយោធាបង្កើនល្បឿនផលិតកម្មផងដែរ ចំពេលមានរបាយការណ៍ថា ប្រទេសលោកខាងលិចកំពុងខ្វះការផ្គត់ផ្គង់ឧបករណ៍យោធាសំខាន់ៗ ។

អង្គការណាតូបានបញ្ជាក់ថា កិច្ចប្រជុំនៃវេទិការសន្និសិទនៃនាយកគ្រប់គ្រងសព្វាវុធជាតិ (CNAD) បានផ្តោតលើសមត្ថភាព និងការស្តុកទុកអាវុធយុទ្ធភណ្ឌរបស់ប្លុកនេះ ចំពេលមានជម្លោះនៅអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំនេះ លោក ស្តូលធិនប៊ឺគ បាននិយាយយ៉ាងដូច្នេះថា ការបង្កើនឃ្លាំងស្តុកសព្វាវុធរបស់ណាតូ នឹងធានាថា យើងអាចបន្តគាំទ្រអ៊ុយក្រែន ។

យើងត្រូវបន្តធ្វើការរួមគ្នាក្នុងនាមជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ និងជាមួយក្រុមហ៊ុនឧស្សាហកម្មយោធា ដើម្បីបំពេញបន្ថែមនូវឃ្លាំងអាវុធរបស់យើង និងផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រដែលខ្លួនត្រូវការ ដរាបណាអ៊ុយក្រែននៅតែត្រូវការវា។

អង្គការណាតូបានបញ្ជូនសព្វាវុធ គ្រាប់រំសេវ យានជំនិះ និងឧបករណ៍ជាច្រើនទៀតទៅកាន់ទីក្រុងគៀវ ចាប់តាំងពីខែកុម្ភៈ ដោយការផ្គត់ផ្គង់ភាគច្រើនមកពីសហរដ្ឋអាមេរិក។

តាមរយៈការចូលខ្លួនរបស់មន្ទីរបញ្ចកោណ សហរដ្ឋអាមេរិកបានបញ្ជូនជំនួយសន្តិសុខមានតម្លៃជាង ១៤.៥ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន ចាប់តាំងពីការកើនឡើងនៃអរិភាព៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner