ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូខេត្ត ចូលរួមវេទិកា លំនៅឋានអាស៊ី-ប៉ាស៊ីហ្វិកលើកទី៧នៅទីក្រុងបាងកកប្រទេសថៃ រយៈពេល ០២ថ្ងៃ
រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩កញ្ញា ២០១៩ នៅក្នុងដំណើរបេសកកម្ម ចូលរួមជាកិត្តិ យសនៃវេទិកាលំនៅឋាន អាស៊ី-ប៉ាស៊ីហ្វិក លើកទី៧ដែលប្រព្រឹត្តទៅនៅសណ្ឋាគារGrand Hyatt
ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយបានផ្តោតនូវ ការពិភាក្សា ក្នុងការចែករំលែកបទពិសោធន៍ និងរកដោះស្រាយបញ្ហាប្រឈមរួម ដើម្បីធ្វើយ៉ាងណាឲ្យប្រសើរឡើងនៅក្នុងទីក្រុងរបស់ខ្លួន នៅតាមបណ្តាប្រទេសនីមួយៗ នៅក្នុងតំបន់អនាធិបតេយ្យសម្រាប់ការអភិវឌ្ឍនៃទីក្រុងខ្លួន។
គណៈប្រតិភូដែលបានចូលរួមនៅក្នុងវេទិកាលំនៅឋានអាស៊ី-ប៉ាស៊ីហ្វិកលើកទី៧នៅក្នុងទីក្រុ ងបាងកក(ប្រទេសថៃ) រយៈពេល ០២ថ្ងៃនេះ រួមមាន៖ ប្រទេសបង់ក្លាដែស, ញូវហ្ស៊ឺឡិន, ហុងកុង,
ឥណ្ឌា,ឥណ្ឌូណេស៊ី,ហ្វីលីពីននិងប្រទេសកម្ពុជា។
វេទិកាអាស៊ី-ប៉ាស៊ីហ្វីកនេះ បានប្រព្រឹតទៅនឹង បានផ្តោតនូវពិភាក្សា ចែករំលែកបទពិសោធន៍និងដោះស្រាយបញ្ហាផលប៉ះពាល់នានា ដើម្បីធ្វើយ៉ាងណាឲ្យប្រសើរឡើង នៅក្នុងតំបន់អនាធិបតេយ្យ សម្រាប់ដើម្បីការអភិវឌ្ឍនៅក្នុងទីក្រុង របស់បណ្តាប្រទេសជាសមាជិកនៃវេទិកានេះ។
ក្រៅពីប្រធានបទខាងលើ ថ្នាក់ដឹកនាំពីបណ្តាប្រទេសចូលរួម ក៏បានចូលរួមធ្វើជាវាគ្មិន ក្នុងការផ្លាស់ប្តូរចែករំលែកនូវ បទពិសោធន៍ ក្នុងភូមិសាស្ត្រគោលដៅក្នុងប្រទេសរៀងៗខ្លួនផងដែរ។ ហើយវេទិកានេះ ក៏មានគោលបំណងផ្តោតសំខាន់ក្នុងការផ្សាភ្ជាប់នូវទំនាក់ទំនងជាអន្តរកម្មក្នុងកិច្ចសហការគ្នា ក្នុងការចែករំរំលែកនូវការយល់ដឹងឲ្យបានទូលំទូលាយ និងបង្កើតនូវភាពជាដៃគូរ តាមរយៈកិច្ចប្រជុំពេញអង្គនិងពីការចូលរួមរបស់ប្រទេសជាសមាជិកចូលរួម៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )