រដ្ឋបាលខណ្ឌចំការមន ប្រគល់ស្លាកលេខត្រីចក្រយានយន្ត ជូនប្រជាពលរដ្ឋដែលមកទទួល សេវាវិស័យសាធារណការ នៅការិយាល័យច្រកចេញចូលតែមួយ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលចំការមន នាព្រឹកថ្ងៃពុធ ៥រោច ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រគល់ស្លាកលេខត្រីចក្រយានយន្ត ជូនប្រជាពលរដ្ឋដែលមកទទួលសេវាវិស័យសាធារណការ នៅការិយាល័យច្រកចេញចូលតែមួយខណ្ឌចំការមន ដែលទទួលបានស្លាកលេខ ភ្នំពេញ (ត) 1HX-8888។
ក្នុងឱកាសនោះដែរ លោក ថេង សុថុល អភិបាលចំការមន បានផ្ដាំផ្ញើ និងណែនាំឱ្យមន្ត្រីចក្រចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌចំការមន បង្កើនការយកចិត្តទុកដាក់ ផ្ដល់សេវាជូនប្រជាពលរដ្ឋមានភាពឆាប់ រហ័ស តម្លាភាព និងមន្ត្រីផ្ដល់សេវាប្រកបភាពរួសរាយរាក់ទាក់ ចំពោះប្រជាពលរដ្ឋ ដែលមករកសេវាសាធារណៈនៅក្នុងមូលដ្ឋានខណ្ឌចំការមននេះ៕ធ.ដ