នាយពលទាហានមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកចូលរួមស្តាប់ការផ្សព្វផ្សាយអនុសាសន៏សម្តេចតេជោ និងផែនការយុទ្ធសាស្ត្របញ្ជា្របយេនឌ័រ

អត្ថបទដោយ៖
Kien Sereyvuth

នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមវគ្គនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១១ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកប្រមាណចំនួន ៤៤២នាក់ មាននារីចំនួន ៤៨នាក់បានចូលរួមស្តាប់ការផ្សព្វផ្សាយអនុសាសន៍១១ចំនុចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ២០១៦-២០២០ និងទស្សនយេនឌ័រ ។

ពិធីផ្សព្វផ្សាយនេះបានធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ នីល ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មេមញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកការងារយេនឌ័រ កងទ័ពជើងគោក តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុន ឆេង នាយសេនាធិការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក
បានថ្លែងសុន្ទរកថាស្វាគមន៍ ស្តីពីការងារយេនឌ័រ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ
យេនឌ័រកងទ័ពជើងគោក ដែលបានអញ្ជើញចុះមកផ្សព្វផ្សាយ និងធ្វើបទឧទ្ទេសនាម ស្តីពី ផែនការ យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារជាតិឆ្នាំ ២០១៦-២០២០ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពសរបស់
សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជានៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក នាពេលនេះ បានឲ្យនាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមទាំងអស់បានយល់ជ្រួតជ្រាបរវាងបុរស និងនារី ការងារយេនឌ័រ សមភាពយេនឌ័រ សមធម៌យេនឌ័រ និងទស្សនយេនឌ័រ ព្រមទាំងតួនាទី ភារកិច្ចផងដែរ ។

បន្ទាប់ពីលោកជំទាវឧត្តមសេនីយ៍ត្រី ខឹម បូណា នាយរងសេនាធិការ និងជាប្រធានក្រុមការងារយេនឌ័រកងទ័ពជើងគោក ធ្វើបទឧទ្ទេសនាមអនុសាសន៍១១ ចំណុច ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាក្រកម្ពុជារួចមក ។

លោកជំទាវឧត្តមសេនីយ៍ត្រី ឈឿន និមល នាយករងមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងទ័ព ជើងគោក បានធ្វើបទឧទ្ទេសនាមសៀវភៅផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិឆ្នាំ ២០១៦ ឆ្នាំ ២០២០ និងទស្សនយេនឌ័រ ក្នុងកងយោធពលខេមរភូមិន្ទ នៅតាមបណ្ដាកងពល យោធភូមិភាគ, ក្នុងការជំរុញទស្សនយេនឌ័រ ឲ្យដល់នាយទាហាន នាយទាហានរង និងពលទាហានព្រមទាំងអស់ បង្កើនបរិមាណ និងគុណភាព ដល់នាយទាហាន នាយទាហានរង និងពលទាហានដែល ជានារីផងដែរ ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឧិកាសនោះឯកឧត្តម ចាប វ៉ាន្នី បានមាន
ប្រសាសន៍ថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញឲ្យគ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ   និងថ្នាក់ក្រោមជាតិបន្តជំរុញការអនុវត្តន៍បញ្ជ្រាបយេនឌ័រឲ្យមានប្រសិទ្ធភាព និងភាពជាក់លាក់ក្នុងការអនុវត្តន៍គោលនយោបាយជាតិ បទបញ្ញត្តិពាក់ព័ន្ធ និងលើកស្ថានភាព សមត្ថភាពស្ត្រី រួមនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សមភាពយេនឌ័រ      និងការផ្តល់ឧិកាសនារីនៅក្នុងកងយោធពលខេមរភូមិន្ទកាន់តែប្រសើរឡើង     ដើម្បីបំពេញតួនាទីរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវក្នុងកិច្ចការការពារជាតិមាតុភូមិ និងភារកិច្ចអន្តរជាតិ ។

ឯកឧត្តម ចាប វ៉ាន្នី បានបន្តទៀតថា៖ ការផ្សព្វផ្សាយនាពេលនេះគឺស្របទៅនឹងនិន្នាការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន   និងទៅអនាគត ដើម្បីធ្វើឲ្យសម្រេចបាននៅក្នុងការប្តេជ្ញាចិត្ត និងការអនុវត្តន៍អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ចាប វ៉ាន្និ បានលើកឡើងថា អនុសាសន៍ របស់សម្តេចតេជោបានស្តែងឲ្យឃើញការលប់រាល់ទំរង់នៃការរើសអើងលើស្ត្រី់  ស្វែងយល់អំពីឧបសគ្គរារាំង ក្នុងការបំពេញតួនាទី រៀបចំវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសំរាប់ថ្នាក់ដឹកនាំនារី , ស្វែងយល់ អំពីស្ថានភាពសេដ្ឋកិច្ច , បង្កើនច្បាប់ជួញដូរផ្លូវភេទ , គ្រប់គ្រងឲ្យបាននូវក្រុមហ៊ុនដែលបញ្ជូន ពលការនី ទៅធ្វើការប្រទេសក្រៅ , បង្កើនគំរោងជួយអភិវឌ្ឍន៍ជនពិការ ជាពិសេសស្រ្តីនិងកុមារ , រក្សាប្រពៃណីយ៍កាងារវប្បធម៌ចំពោះស្ត្រី , ដោះស្រាយចំពោះនិស្សិតនារីដោយស្រាវជ្រាវរាល់ស្ថានភាពលំបាក និង ស្ត្រីត្រូវទៅនឹងបុរសដែរ។

ឯកឧត្តម ចាប វ៉ាន្នី ក៏បានសំនូមពរដល់ឯកឧត្តមអស់លោកមេបញ្ជាការ មេបញ្ជាការរងនាយទាហាន នាយទាហានរង យោធភូមិភាគ តំបន់ប្រតិការសឹកខេត្ត កងពលដោយផ្ដល់ឱកាស និង ជំរុញលើក ទឹកចិត្តដល់នាយទាហានជានារីក្នុងការទទួលបាននូវតួនាទី និងឋានន្តរសក្តិ , បង្កើនការយកចិត្តទុកដាក់ដល់គ្រួសារយោធិនពលី ពិការ និងយោធិនមុនចូលនិវត្តន៍, បង្កើនការ យកចិត្តទុកដាក់ដល់គ្រូ និងកីឡាការិនីក្នុង ខ.ភ.ម ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner