ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីធ្វើឲ្យសិង្ហបុរីប្រកាសអាសន្នពីគុណភាពខ្យល់ កាន់តែអាក្រក់

អត្ថបទដោយ៖
Kien Sereyvuth

គុណភាពខ្យល់នៅប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ កញ្ញា ២០១៩នេះ នៅតែស្ថិតក្នុងកម្រិតប៉ះពាល់ខ្លាំងដល់សុខភាព។
គុណភាពខ្យល់ក្នុងប្រទេសសិង្ហបុរី កាន់តែអាក្រក់ឡើងៗកាលពីថ្ងៃពុធកន្លងទៅដែលបណ្ដាលឲ្យលើសកម្រិតសុវត្ថិភាពនៅទូទាំងទីក្រុង។

យោងសន្ទស្សន៍ស្តង់ដារបំពុលខ្យល់ (PSI) បង្ហាញថា ស្ថានភាពខ្យល់ពុលឡើងរហូតដល់ ១៥៤ហើយនៅភាគខាងត្បូងទីក្រុង។
យោងតាមភ្នាក់ងារបរិស្ថានជាតិ (NEA) ឲ្យដឹងថា កម្រិតខ្យល់ក្រោម ៥០ មានគុណភាពល្អ ចាប់ពី ៥១-១០០ មានកម្រិតបង្គួរ និងលើស ១០០ ឡើងលើ ស្ថិតក្នុងកម្រិតមិនមានសុវត្ថិភាពសម្រាប់ការដកដង្ហើម។

គួរបញ្ជាក់ថា ផ្សែងអ័ព្ទក្នុងទីក្រុងនេះ បណ្ដាលមកពីភ្លើងឆេះព្រៃនៅកោះសូម៉ាត្រាដែលបណ្ដាលឲ្យមានការព្រួយបារម្ភខ្ពស់ចំពោះសុខភាពប្រជាជនផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner