ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ នៅផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យទី១)ឈ្មោះ ទន់ ភារុណ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ២)ឈ្មោះ ថា ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ខណ្ឌចំការមន និង៣)ឈ្មោះ ខុស ស្រីខួច ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្នុងនោះ សមត្ថកិច្ចដកហូតបាន៖ ក្រាមសថ្លា០៨កូនថង់តូច ទូរសព្ទដៃ០១គ្រឿង និងម៉ូតូ០១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យទាំង៣ ជិះម៉ូតូតាមផ្លូវ។ សមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន ក៏រកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ