នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកសារធាតុញៀន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ នៅវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ តៃ កាស៊ី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ សមត្ថកិច្ចដកហូតបាន៖ ក្រាមសថ្លា០១កូនថង់តូច និងម៉ូតូ០១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលភ្នំពេញថ្មី បានល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យកំពុងជិះម៉ូតូគ្មានស្លាកលេខ។ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់ត្រួតពិនិត្យលើដងខ្លួន ក៏រកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង៕ធ.ដ