សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី៦ នៅវត្តបទុមវត្តី

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស៊ីវិល និងនគរបាលជាតិ គ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី០៦ នៅវត្តបទុមវតី្ត រាជវរារាម ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ត ទី១៩ ខែកញ្ញា  ឆ្នាំ២០១៩។

ពិធីកាន់បិណ្ឌវេនទី០៦ នាព្រឹកនេះ ជាការប្រតិបត្តិទៅតាមទំនៀមទម្លាប់ប្រពៃណីនៃព្រះពុទ្ធសាសនា មានពីធី នមស្សកា ព្រះរតនត្រ័យ សមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត សម្ដែងធម្មទេសនា រាប់បាត្រ បង្សុកូល វេរចង្ហាន់ និងគ្រឿងបរិក្ខារប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ បុព្វការីជន ញាតិកា បុព្វបុរសជាតិ ព្រមទាំងមន្ដ្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានចែកឋាន និងពលីជីវិត ទៅកាន់អបាយភូមិ សូមឲ្យបានរួចរំដោះទៅកាន់សុគតិភពកុំបីឃ្លាងឃ្លៀតឡើយ។

បន្ទាប់ពីថ្វាយគ្រឿងសក្ការៈបូជា នមស្សការថ្វាយព្រះរតនៈត្រៃ សមាទានសីលទៅតាមទំនាមទម្លាប់ប្រពៃសាសនារួចមក សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋបានអញ្ជើញយកចង្ហាន់ដាក់បាត្រ និងនាំយកទេយ្យវត្តុ ទេយ្យទាន អមដោយបច្ច័យប្រគេនព្រះសង្ឃ ឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន យុទ្ធជនពលីជិវិត ដើម្បីបុព្វហេតុជាតិ និងឧទ្ទិសកុសល់ដល់សាច់ញាត្តិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅបរលោកខាងមុខ និងបួងសួងសូមឱយជួបតែសេចក្តីសុខសប្បាយគ្រប់ពេលវេលា ហើយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបង្សុកូលជូនលោកឪពុក និងជីដូនតាញ្ញាតិកាទាំង៧សន្តាន និងឧទ្ទិស មហាកុសល ផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំង មន្ត្រីរាជការ  នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលី មរណៈទៅកាន់បរលោក ហើយនឹងមាន រៀបចំពិធីរាប់បាត្រ បង្សុកូល វេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ និងពហូដារឆ្លងជាកិច្ចបង្ហើយបុណ្យ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner