រដ្ឋបាលខេត្តបាត់ដំបង បានវាយតម្លៃពីផលប៉ះពា ល់ ដែលរងគ្រោះដោយជំនន់ទឺកភ្លៀង និង គ្រោះ មហន្តរាយផ្សេងៗ ក្នុងខេត្ត
គណៈកម្មការគ្រោះមហន្តរាយខេត្តបាត់ដំបង បានធ្វើការវាយតម្លៃនិងប៉ាន់ប្រមាណជំហានដំបូងរបស់ខ្លួន ពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនៅតាមបណ្តាស្រុកមួយចំនួនរបស់ខេត្ត ដែលទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងក្នុងរយៈរប៉ុន្មានថ្ងៃចុងក្រោយជាបន្តបន្ទាប់ ជាពិសេស នៅតំបន់សំឡូត ដែលរងការលិចលង់ខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ខូចខាតស្ពានយោល និង ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តសង្គមជាច្រើនទៀតដូចជា៖ ផ្លូវថ្នល់ ស្ពាន ផ្លូវក្រួសក្រហម ផ្លូវលំជនបទនិងផលដំណំាចម្ការ នៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុកសំឡូតដែលបានកើតឡើងកាលពីថ្ងៃទី១៥ និងទី១៦ខែ កញ្ញា២០១៩កន្លងទៅថ្មីៗនេះ។
យោងតាមរបាយការណ៍ពីក្រុមលេខាធិការដ្ឋានរបស់គណៈកម្មការគ្រោះមហន្តរាយខេត្តបាត់ដំបងបានឲ្យដឹងថាគិតត្រឹមថ្ងៃទី១៨ខែកញ្ញា២០១៩
នេះ ដែលទទួលបានពីបណ្តាស្រុក-ក្រុង ក្នុងខេត្តលើរបាយការណ៍វាយតម្លៃជាបឋមពីផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅក្នុងខេត្តបាត់ដំបងដើម្បីផ្ញើជូនទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជា អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីព្រលប់ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៩នេះ ដែលចុះហត្ថលេខា ដោយឯកឧត្តមអភិបាលខេត្តបាត់ដំបងស្តីទី ហឿង សុគន្ធ ក្នុងនោះមានស្រុកចំនួន០៤និងឃុំចំនួន១០។ ជារួមស្រុកសំឡូត (ចំនួន៤ឃុំ), បាណន់ (ចំនួន៥ឃុំ), ស្រុកសង្កែ (ចំនួន០១ឃុំ) និង ស្រុកឯកភ្នំ។ ក្នុងនោះប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋសរុបចំ នួន ១.១៦៦ផ្ទះ និងខូចខាតចំនួន០៣ខ្នង (នៅស្រុកសំឡូត) គិតជាគ្រួសារសរុប ចំនួន ១.១៦៩គ្រួសារ។ ជាមួយគ្នានេះទឹកជំនន់ក៏បានបង្កនូវផលប៉ះពាល់ដល់ផ្នែកកសិកម្មផងដែរ ដោយក្នុងនោះ៖ ស្រុកសំឡូត ប៉ះពាល់ដំណាំរួមផ្សំ ១០៨ ហិកតា និងខូចខាត ២២ហិកតា។ ស្រុកបាណន់ ខូចខាតដំណាំរួមផ្សំ ចំនួន៤៧ហិកតា។ ស្រុកឯកភ្នំ ប៉ះពាល់ដំណាំស្រូវ ចំនួន ៦០៩ហិកតា ខូចខាតចំនួន១.៧៣៩ហិកតា។ និងស្រុកសង្កែ ប៉ះពាល់ដំណាំស្រូវ ចំនួន៨០០ហិកតានិងបន្លែចំនួន១៦ហិកតា។ ជាមួយគ្នានោះ ក៏បានបង្ក នូវ ផលប៉ះពាល់និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ រួមមាន៖ ប៉ះពាល់ផ្លូវកៅស៊ូ ចំនួន១៧៥ម៉ែត្រ, ផ្លូវដី ចំនួន៤០៩ម៉ែត្រនិងស្ពានថ្មមួយកន្លែង។ដោយឡែកខូចខាតស្ពានឈើ ចំនួន០៤កន្លែង និងស្ពានយោល ចំនួន ០៣កន្លែង ។
ដើម្បីជាការឆ្លើយតប និង ជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹក ជំនន់ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥-១៦ ខែកញ្ញា២០១៩ កន្លងទៅនេះ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត៎ដំបង ដឹកនាំដោយឋឯកឧត្តម
ហឿង សុគន្ធ អភិបាលខេត្តស្តីទី និងឯកឧត្តមប ណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបង បាននាំយកនូវ
អំណោយមនុស្សធម៌ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកសំឡូត ចំនួន១២៩គ្រួសារ ឃីត
សម្ភារៈ មាន ភួយ សារុង ក្រមា សំពត់តង់ មី ត្រីខថវិកា ក្នុង១គ្រួសារ ២០ម៉ឺនរៀល និងអង្ករចំនួន ២៥គ.ក្រ។ក្នុងនោះផ្តល់ជូនគ្រួសារ ដែលផ្ទះបានអណ្តែតតាមទឹក នូវស័ង្កសី ចំនួន៥០សន្លឹក និងបន្ថែមថវិកាផ្ទាល់របស់ឯកឧត្តមអភិបាលខេត្តស្តីទីចំនួន១០ម៉ឺនបន្ថៃមពីលើអំណោយទៀតផង។និង
បានឧបត្ថម្ភថវិកាដល់កងកម្លាំងចូលរួមអន្តរាគមន៍ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាជនរងគ្រោះ នូវថវិកា ចំនួន៣០ម៉ឺនផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )