អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ អញ្ជើញ សំណេះសំណាល ជាមួយ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយ ក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត-ស្រុក-ឃុំ-ភូមិ ចុះមូលដ្ឋានស្រុកតំបែរ ទាំង៧ឃុំ នៅទីស្នាក់ការគណបក្សស្រុកតំបែរ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ជូនអង្គពិធីទាំងមូល ។

ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះ ក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត-ស្រុក-ឃុំ-ភូមិ ចុះមូលដ្ឋានស្រុកតំបែរទាំអស់ដែលបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដីបំពេញភារកិច្ចសម្រេចទទួលបានជោគជ័យ ជាបន្តបន្ទាប់ក្នុងការចូលរួមប្រយុទ្ធទប់ស្កាត់ជំងឺរាតក្បាតកូវីដ-១៩ ក៏ដូចជាការរក្សាស្ថិរភាព នយោបាយ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ជំរុញការអនុវត្តដោយជោគជ័យ ការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីថ្នាក់ស្រុករហូតដល់មូលដ្ឋានភូមិ ឃុំ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែវិវត្តឈានឡើងឥតឈប់ឈរ បង្កើនបាននូវជំនឿជឿជាក់លើការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តមបានជំរុញដល់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលចុះមូលដ្ឋានស្រុកតំបែរ គណបក្សស្រុក-ឃុំ-សាខាបក្សគ្រប់ភូមិ ទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យ សមាជិក សមាជិកា ដោយយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ជូលសមាជិកថ្មីដែលជាយុវជនឲ្យក្លាយជាកម្លាំង ក្នុងការចូលរួមរបស់គណបក្ស នៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះនៃការគាំទ្ររបស់ កម្មករ និយោជិក មកលើគណបក្សឲ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង ។ ចំណែកឯមន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាពអសកម្ម ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយឬសាសនា ឲ្យកាន់តែប្រសើរទ្វេឡើងថែមទៀត។

ឯកឧត្តមក៏បាន បន្តទៀតថា ជំហរ របស់ គណបក្ស ប្រជាជន កម្ពុជា សមាជិក ម្នាក់ ជា សំឡេង គាំទ្រគណបក្ស មួយ សន្លឹក និង នៅតែ បន្ត គោលការណ៍ រក្សា ចាស់ កសាង ថ្មី ពិសេស កម្លាំង យុវជន ជា កម្លាំង សកម្ម ដែល ធានា បាន និរន្តរភាព ក្នុងការ គាំទ្រការបោះឆ្នោត ដូច្នេះក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលចុះមូលដ្ឋានស្រុកតំបែរ ត្រូវរួបរួមសាមគ្គីគ្នាយកចិត្តទុកដាក់អនុវត្តនូវគោលការណ៍ គោលនយោបាយរបស់ គណបក្សសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ ឲ្យទទួលបានជោគជ័យនៅក្នុងមូលដ្ឋានស្រុកតំបែរ ។

នៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម ចាយ បូរិន ក៏បានអញ្ជើញជួបប្រជុំជាមួយក្រុមការងារយុវជនគណបក្សស្រុក ដើម្បីត្រៀមលក្ខណៈចូលរួមសហការជាមួយគណបក្សមូលដ្ឋានស្រុកតំបែរ គ្រប់លំដាប់ថ្នាក់ ដេីម្បីអនុវត្តនូវគោលការណ៍ គោលនយោបាយរបស់គណបក្ស បន្តដណ្តេីមប្រៀបឈ្នះជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខនេះ ៕ ហេង សម្បត្តិ