សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការមិនឲ្យមានការរៀបចំពិធីបុណ្យផ្សេងៗ ដែលជាភាពជោគជ័យនៃការយកឈ្នះជំងឺកូវីដ-១៩

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត ៤ពាន់នាក់ ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកអំពីការសម្រេចរបស់សម្ដេចមិនឲ្យមានការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១ ដោយសារពេលនោះមានការរីករាលដាលនៃជំងឺកូវីដ-១៩ច្រើន ហើយការសម្រេចនេះហើយ ទើបឲ្យកម្ពុជា យកឈ្នះសមរភូមិកូវីដ-១៩បាន។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថាដោយសារតែការសម្រេចរបស់សម្ដេចពេលនោះហើយទើបធ្វើឲ្យកម្ពុជាអាចត្រឡប់មកកាន់ភាពប្រក្រតីឡើងវិញបានហើយការរៀបចំពិធីបុណ្យភ្ជុំនៅឆ្នាំនេះអាចប្រព្រឹត្តបានដោយក្ដីរីករាយ។ សម្ដេចថា ការសម្រេចរបស់សម្ដេចនៅឆ្នាំ២០២១ គឺត្រឹមត្រូវ។

សម្ដេចតេជោថា៖ «បើបើកឲ្យមានភ្ជុំឆ្នាំ២០២១ ព្រោះកូវីដ បានបំផ្លាញអាយុជីវិតរួចស្រាប់ហើយ។ អញ្ចឹងឆ្នាំនេះប្រហែលជាឆ្នាំដែលអ្នកទាំងនោះត្រូវមកទទួលបាយបិណ្ឌទៅវិញទេ ដោយសារតែបានចែកឋានទៅហើយ»។

សម្ដេចបានបន្តថា នៅឆ្នាំនេះ ប្រជាពលរដ្ឋបានទទួលបាននូវសេចក្ដីរីករាយ ហើយអ្វីដែលជាការបាត់បង់នោះគឺគ្រោះថ្នាក់ចរាចរណ៍ទៅវិញមិនមែនជាជំងឺកូវីដទៀតនោះទេ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner