ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែងនៅសង្កាត់ស្វាយប៉ាក ត្រូវបានកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌឬស្សីកែវ ចុះបង្ក្រាប

ភ្នំពេញ ៖ មានទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងបុរីកម្ពុជា ផ្ទះលេខ២០ផ្លូវទី១ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ចុះបង្ក្រាប កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាលរដ្ឋល្អបានរាយការណ៍ប្រាប់ថា ទីតាំងខាងលេីបានបេីកកត់ឆ្នោតវៀតណាមយ៉ាងរំភេីយដោយមិនស្តាប់ការណែនាំរបស់អាជ្ញាធរ ភ្លាមនោះក៏មានការបញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌដឹកនាំដោយលោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងចុះទៅដល់ទីតាំងខាងលេីតែម្ចាស់ទីតាំងដឹងខ្លួនទាន់ក៏ចាក់សោរគេចខ្លួនបាត់ ។

ជាលទ្ធផលបន្ទាប់ពីឆែកឆេរួច សមត្ថកិច្ចមិនបានរកឃើញភស្តុតាងអ្វីដែលពាក់ព័ន្ធនឹងបទល្មើសឡើយសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាកុំឱ្យថ្ងៃក្រោយមានបើកលេងល្បែងឬកត់កន្ទុយលេខវៀតណាមជាបន្ដទៀត ៕ ដោយ៖ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner