មន្រ្តីនៃអាជ្ញាធរជាតិអាវុធគីមី ជំរុញឱ្យមន្រ្តីអនុវត្តច្បាប់ ចូលរួមទប់ស្កាត់រាល់ការដឹកជញ្ជូនសារធាតុគីមីហាមឃាត់ជាពិសេស នៅតាមច្រកព្រំដែន

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមឧត្តមសេនីយ៍ឯក ញ៉ែម សារិទ្ធ លេខាធិការងនៃអាជ្ញាធរជាតិអាវុធគីមីបានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការហាមឃាត់ អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងវិទ្យុសកម្ម នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៩ ថា ដើម្បីឆ្លើយតបទៅហ្នឹងសភាពការបច្ចុប្បន្ន ស្តីពីការប្រណាំងប្រជែងសព្វាវុធ ជាពិសេសអាវុធប្រល័យលោក នៅឧបទ្វីបកូរ៉េ កូរ៉េខាងជើង បានបង្កើននូវសមត្ថភាព អាវុធនុយក្លេអ៊ែរ ដោយធ្វើការសាកល្បង បានជោគជ័យនូវប្រភេទម៉ីស៊ីលរយៈចម្ងាយមធ្យមនិងឆ្ងាយ ដែលអាចនាំក្បាលនុយក្លេអ៊ែរចំនូវគោលដៅកំណត់។ពាក់ព័ន្ធបញ្ហានេះអាជ្ញាធរជាតិអាវុធគីមីបានកំពុងរួមគ្នាជាមួយអង្គការហាមឃាត់អាវុធគីមី និង(UNICHI,EU)ដើម្បីធ្វើការហ្វឹកហាត់សិក្សាវាយតម្លៃការងារគ្រប់គ្រងហានិភ័យនៃសារធាតុគីមីនៅកម្ពុជា ។ ឯកឧត្តមបានបន្តថា ដោយ សារសារធាតុគីមីនេះ បានធ្វើឱ្យមានការផ្ទុះឡើង នូវបណ្តាប្រភេទមេរោគឆ្លង ការវាយប្រហារអានត្រាក់ (Anthrax Attack)នៅខែកញ្ញា ឆ្នាំ២០០១ បណ្តាលឲ្យកើតមានជម្ងឺ Shar ជម្ងឺ Ebola នៅកុងហ្គោ ជម្ងឺផ្តាសសាយបក្សី H1N1 H5N1ជាដើម ។
ឯកឧត្តមបាន បញ្ជាក់ថា ទោះបីជាព្រះរាជាណាចក្រកម្ពុជាមិនមែនជាអ្នកផលិតនូវរាល់សារធាតុគីមី និងសំភារៈគីមីក៏ពិតមែន ប៉ុន្តែកម្ពុជាបាននាំចូលយ៉ាងច្រើននូវសាធាតុពុលគួរឱ្យកត់សំគាល់ ដែលធ្វើឲ្យមានការគម្រាមមកំហែង និងផលប៉ះពាល់ដល់ប្រទេសយើង ។ ដូចនេះដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបរាល់ហានិភ័យ អាជ្ញាធរជាតិអាវុធគីមី បានចុះធ្វើការស្រាវជ្រាវតាមបណ្តាខេត្ត តាមព្រំដែន រុករកឃើញនូវគ្រាប់ បែកគីមី ដែលបានប្រើនៅ(ទស្សវត ៦០-៧០) នូវបណ្តាខេត្តមួយចំនួន ដូចជា ខេត្តមណ្ឌលគីរី ត្បូងឃ្មុំ និងខេត្តស្វាយរៀង ដោយបានបង្ហាញឲ្យឃើញនូវគ្រោះមហន្តរាយដល់សុខភាពលសាធារណៈយ៉ាងធ្ងន់ធ្ងរ បង្ករនូវជំងឺជាច្រើនប្រភេទ ដូជាធ្វើឲ្យកុមារក្បាលធំ យុវ័យមួយចំនួនមានសុខភាពខុសប្រក្រតីជាដើម  ។  ឯកឧត្តមឧត្តមសេនីយ៍ឯក អំពាវនាវដល់អាជ្ញាធរខេត្ត មន្រ្តីអនុវត្តច្បាប់នៅគ្រប់មូលដ្ឋាន ចូលរួមទប់ស្កាត់រាល់ការដឹកជញ្ជូនសារធាតុគីមីហាមឃាត់ជាពិសេសនៅតាមច្រកព្រំដែន ឲ្យបានកាន់តែសកម្ម ដើម្បីទប់ស្កាត់នូវរាល់ហានិភ័យផ្សេង ដែលកើតឡើងដោយាសាធាតុគីមីនៅកម្ពុជា។ដើម្បីបំពេញនូវវិធានច្បាប់ដែលពាក់ព័ន្ធ កម្ពុជាបានចូលរួមជាសមាជិកនៃរដ្ឋភាគីសន្ធិសញ្ញានិងអនុសញ្ញា ទៅហ្នឹងការគ្រប់គ្រងសារធាតុពុលតាមការកំណត់របស់អន្តរជាតិ ព្រមទាំងថ្នាក់ជាតិចំនួន១៧ស្ថាប័ន ដើម្បីរួមគ្នាផ្សព្វផ្សាយច្បាប់និងមានវិធានការម៉ឺងម៉ាត់ អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្មនិងនាំមកនូវបទពិសោធន៍ថ្មីៗ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារបរិស្ថាន សុខភាពសាធារណៈជៀសផុតពីមហន្តរាយបង្ករឡើងដោយអាវុធទាំងនោះ៕   ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner