មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនពលរដ្ឋ រងគ្រោះដោយសារខ្យល់ព្យុះកន្ត្រាក់រលំផ្ទះទាំងស្រុង និងអតីតយុទ្ធជនពិការទាំង ២នាក់ប្ដីប្រពន្ធ

កំពង់ឆ្នាំង ៖ នៅថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធ៌មសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងបីប្រភេទ នាំយកអង្ករចំនួន ១២៥គីឡូក្រាម ស័ង្កសី ៦៥សន្លឹក មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ អាវរងា០៣ មុង០៣ ជែលលាងដៃ ៣ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន១គ្រួសារ និងអតីតយុទ្ធជន ១ គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្តាក់បណ្តាលឲ្យខូចខាតផ្ទះសម្បែង កាលពីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្នុងនោះមានចំនួន ២គ្រួសារ៖

១.គ្រួសារប្រជាពលរដ្ឋឈ្មោះ អ៊ុន ផល្លា មានប្រពន្ធនិងកូន២នាក់ក្នុងបន្ទុក ត្រូវខ្យល់កន្ត្រាក់រលំផ្ទះអស់ទាំងស្រុង នៅភូមិគៀនតាម៉ា ឃុំកំពង់អុសទទួលបានអង្ករ ១០០គីឡូ
ក្រាម ស័ង្កសី ៥០សន្លឹក មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ អាវរងា២ មុង២ ជែលលាងដៃ ៣ដប រួមនឹងថវិកាមួយចំនួន ។

2.ឈ្មោះ រដ្ឋ សំអាត ភេទប្រុស អាយុ ៥១ ឆ្នាំ ជាអតីតយុទ្ធជនពិការ ទាំង២នាក់ប្តីប្រពន្ធ ត្រូវខ្យល់បក់របើកដំបូលមួយចំហៀង ទទួលបានស័ង្កសី ១៥សន្លឹក អង្ករ ២៥គីឡូក្រាម អាវរងា១ មុង១ រួមនឹងថវិកាមួយចំនួន ។

ក្នុងនោះរដ្ឋបាលស្រុកជលគិរី ក៏បានចូលរួមឧបត្ថម្ភនូវថវិកាចំនួន ៤០ម៉ឺនរៀលដល់គ្រួសាររងគ្រោះទាំង២គ្រួសារផងដែរ៕
សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner