តុលាការខេត្តកណ្តាលប្រកាសសាលក្រមក្រុម ចោរឆក់រហស្សនាម អាម៉ាប់ សាមកុក តំណាងរូបត្រី

កណ្តាល៖ នៅបន្ទប់សវនាការលេខ០៥ នៃសាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមលេខសំណុំរឿង១៨៤៤ ក្រុមចោរឆក់រហស្សនាម អាម៉ាប់ សាមកុក តំណាងរូបត្រី ។

ក្នុងសវនាការត្រឹមរយៈពេល១៥នាទី ប៉ុណ្ណោះ ដោយលោក ថោង ផល្លាររង្សី ជាចៅក្រមជំនុំជំរះ និងមានការចូលរួមពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល ជាតំណាងអយ្យការ ។

លោក សូ សារិន ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យរបស់សាលាដំបូងខេត្តកណ្តាល បានប្រាប់តាមទូរសព្ឌ័អោយដឹងថា ក្នុងការប្រកាសសាលក្រមនេះ លោក ថោង ផល្លាររង្សី ជាចៅក្រមជំនុំជំរះ បានសម្រេចប្រកាសសាលក្រមមេខ្លោង ២នាក់ ផ្តន្ទាទោស ៣ឆ្នាំ និង ២ឆ្នាំ ដោយឡែកបក្ខពួក ១២នាក់ទៀត ផ្តន្ទាទោស ១ឆ្នាំកន្លះ ។

គួរំលឹកដែរថា ក្រុមរហស្សនាម អាម៉ាប់ សាមកុក តំណាងដោយ រូប ត្រី ជា ក្រុម ឆក់ យ៉ាងសកម្ម ប្រចាំ ខណ្ឌច្បារអំពៅ និង ស្រុក កៀនស្វាយ ត្រូវបាន លោក ប្លុង វិសាល ចៅក្រម ស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល នៅ ល្ងាច ថ្ងៃទី ៣ ខែវិច្ឆិការ ឆ្នាំ ២០២១ បានសម្រេច ចេញ ដីកាឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្នពីបទ ” អំពើរ លួច មាន ស្ថាន ទម្ងន់ទោស ដោយសារ ការប្រព្រឹត្ត អំពើ ហិង្សា និង ប្រើប្រាស់ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ” តាម មាត្រា ៣៥៣ ,៣៥៧ នៃ ក្រមព្រហ្មទណ្ឌ ។ និង មាត្រា ៤៥ ច្បាប់ ស្តីពី ការត្រួតពិនិត្យ គ្រឿងញៀន ដែល ប្រព្រឹត្ត នៅ អំឡុង ខែកញ្ញា ខែតុលា ខែកញ្ញា ឆ្នាំ ២០២១ នៅ ខណ្ឌ ច្បារអំពៅ និង រាជធានី ភ្នំពេញ ។

ជនរងគ្រោះ ក្នុងករណីនេះមានឈ្មោះ ទី ១ ឈ្មោះ ច្រឹ ក ជី វីន ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន ទីលំនៅ ភូមិ ខ្សុំ ឃុំ បន្ទាយដែក ស្រុក កៀនស្វាយ ខេត្តកណ្ដាល។ ទី ២ ឈ្មោះ សួន បូ លីន ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ ។ ទី ៣ ឈ្មោះ ជា ស្រីមុំ ភេទ ស្រី អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន ទីលំនៅ ភូមិ អង្គរជ័យ ឃុំ បន្ទាយដែក ស្រុក កៀនស្វាយ ខេត្តកណ្តាល ។

ជន ជាប់ចោទ ទី ១ ឈ្មោះ អឿន សីហា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិន ពិតប្រាកដ មាន ទីលំនៅ ភូមិ យក បាត្រ សង្កាត់ ក្បាលកោះ ខណ្ឌ ច្បា ល អំពៅ រាជធានី ភ្នំពេញ ។ ទី ២ ឈ្មោះ ប៊ុណ្ណា រដ្ឋា ហោ ថា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិត ប្រាក ដ មាន ទីលំនៅ ភូមិ បា យ៉ាប សង្កាត់ ឃ្មួញ ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ ។ ទី ៣ ឈ្មោះ ហ៊ុន វិសាល ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ មាន ទីលំនៅ ភូមិ ស្វាយ រលំ សង្កាត់ ស្វាយ រំលំ ក្រុង តាខ្មៅ ខេត្តកណ្ដាល ។

ទី ៤ ឈ្មោះ សេក រ៉ូ នី ហៅ ច ន ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ មាន ទីលំនៅ សង្កាត់ ក្រាំងធ្នុង ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ ។ ទី ៥ ឈ្មោះ រ៉េត រដ្ឋា ហៅ រដ្ឋា ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ មាន ទីលំនៅ ភូមិ របោះ អង្កាញ់ សង្កាត់ ព្រែក ឯង ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ។ ទី ៦ ឈ្មោះ ម៉ុ ន សុ បញ្ញា ហៅ ញ៉ា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ មាន ទីលំនៅ ដើម ចាន់ សង្កាត់ ព ន្សាំ ង ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ ។ ទី ៧ ឈ្មោះ ឈាង ឈៀវ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ មាន ទីលំនៅ ភូមិ ទួល សង្កាត់ ព ន្សាំ ង ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ ។ ទី ៨ ឈ្មោះ កឺ ម ម៉ា ណែ ត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ មាន ទីលំនៅ ក្ដី តា កុយ សង្កាត់ វាល ស្បូវ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ។

ទី ៩ ឈ្មោះ ឡា ច ស្រី កុល ភេទ ស្រី អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ មាន ទីលំនៅ ស ថ្កាត់ បឹងកក់ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។ ទី ១០ ឈ្មោះ ចាន់ ស្រី ពី ន ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ មាន ទីលំនៅ ចង់ ព្តែ ក សង្កាត់ ព្តែ ក ឯង ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ។ ទី ១១ ឈ្មោះ ឃឹម សុវិជ្ជា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ មាន ទីលំនៅ ភូមិ អណ្ដូង មួយ សង្កាត់ កោះ រកា ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ ។

ទី ១២ ឈ្មោះ វ៉ែន ហេង រដ្ឋា ហៅ ម៉ាប់ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ មាន ទីលំនៅ ភូមិ ដើម ចាន់ សង្កាត់ ច្បារអំពៅ ២ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ។ និងទី ១៣ ឈ្មោះ សុខ ពៅ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិតប្រាកដ មាន ទីលំនៅ សង្កាត់ឃ្មួញ ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ ។ ទី ១៤ ឈ្មោះ មាស វ ឌ្ឍ នា ហៅ នាថ ភេទ ប្រុស អាយុ ១៧ ឆ្នាំ និង ទី ១៥ ឈ្មោះ ធី ម៉ា ហៅឡា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ។

នគរបាល ស្រុក កៀន ស្វាយ បានឱ្យដឹងថា ការឃាត់ខ្លួន ក្រុម ឆក់ នោះ ធ្វើឡើង នៅ ថ្ងៃទី ១ ខែវិច្ឆិការ ឆ្នាំ ២០២១ នៅ ស្រុក កៀនស្វាយ និង ក្នុង ផ្ទះសំណាក់ សីហៈ ស្ថិតនៅ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ។

តាម ចម្លើយសារភាពរ បស់ជនស ង្ស័ យ បាន ឆ្លើយ សារភាពនៅ ចំពោះមុខ សមត្ថកិច្ច ពួកខ្លួនរួមជាមួយ បក្ខពួក ចំនួន ១៣ នាក់ ទៀត បានធ្វើ សកម្មភាព ឆក់ កាបូប និង ទូរស័ព្ទដៃ ពី អ្នកធ្វើដំណើរ តាម បណ្តោយ ផ្លូវជាតិ លេខ ១ ចំនួន ពីរលើក ។

លើក ទី ១ នៅ ស្រុក កៀនស្វាយ ខេត្តកណ្ដាល បាន ទូរស័ព្ទដៃ មួយគ្រឿង ម៉ាក់ IPHONE 7PLUS ពណ៌ ប្រាក់រៀល ចំនួន ១៣០០០ រៀល ( មួយ ម៉ឺន បី ពាន់ រៀល ) ។ លើក ទី ២ ក្នុង ឃុំ ដីឥដ្ឋ ស្រុ កកៀនស្វាយ ខេត្ត កណ្ដាល បាន ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក VIVO ពណ៌ ខៀវ និង កន្លងមក ក្រុម បក្ខពួក របស់ខ្លួន បានធ្វើ សកម្មភាពឆក់ យ៉ាងសកម្ម ក្នុងភូមិ សាស្ត្រ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ រហូតដល់ ស្ពាន អ្នក លឿង និង បណ្តោយ ផ្លូវ ១១៦ អា ផ្លូវ ១១០ ជាច្រើនលើក តែ មិន ចាំ ថ្ងៃ ក្នុង ខែកញ្ញា ខែតុលា ខែវិច្ឆិការ ឆ្នាំ ២០២១ ។

បន្ទាប់ពី ទទួលបាន ចម្លើយ សារភាពរ បស់ជនស ង្ស័ យ ខាងលើ រួច នៅវេលា ម៉ោង ១៤ និង ០០ នាទី ថ្ងៃទី ១ ខែ វិច្ឆិការ ឆ្នាំ ២០២១ នគរបាល ស្រុក កៀនស្វាយ ស ហ ការ ជាមួយ នគរបាល ខណ្ឌ ច្បារអំពៅ បន្ត ធ្វើការ ឃាត់ ខ្លួន ជនសង្ស័យ បាន ចំនួន ១៣ នាក់ ស្រី ០២ នាក់ បន្ថែមទៀត នៅផ្ទះ សំណាក់ យីហោ សីហះ ស្ថិតនៅ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ រួមទាំង វត្ថុតាង ។

នៅ ចំពោះមុខ សមត្ថកិច្ច ក្រុម ជនសង្ស័យ បាន ឆ្លើយ សារភាពថា ពួកខ្លួន ពិតជា បាន ប្រព្រឹត្ត អំពើ ឆក់ យ៉ាងសកម្ម ពិតប្រាកដ មែន៕ ឆ ដា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner