ជនសង្ស័យ ៥៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ២១ករណី ទូទាំងប្រទេស កាលពីម្សិលមិញ
ភ្នំពេញ ៖ សូមនិយាយថាទេ ចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ជនសង្ស័យ ចំនួន ៥៣ នាក់ ( ស្រី ១ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ២១ ករណី នៅទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ០៥ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ នេះ ។
ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៥៣ នាក់ រួម មាន ៖ ជួញដូរ ១៣ ករណី ឃាត់ ១៩ នាក់ ( ស្រី ១ នាក់ ) រក្សា ទុក ៥ ករណី ឃាត់ ៦ នាក់ , ប្រើប្រាស់ ៣ ករណី ឃាត់ ២៨ នាក់ ។ វត្ថុ តាង ដែល ចាប់ យក សរុប ក្នុង ថ្ងៃ ទី ០៥ ខែតុលា រួម មាន ៖ – មេ តំ ហ្វេ តា មីន (Ice) ស្មើរ ១០៥,៥៤ ក្រាម និង ១៥ កញ្ចប់ តូច ។
ជាលទ្ធផល ខាងលើ ១២ អង្គភាព បាន ចូលរួម បង្ក្រាប ៖ នគរបាល ៖ ១១ អង្គភាព ១ : មន្ទីរ ៖ ជួញដូរ ៣ ករណី ឃាត់ ៤ នាក់ ប្រើប្រាស់ ១ ករណី ឃាត់ ៦ នាក់ ចាប់ យក Ice ៨៥,៣៧ ក្រាម ។ ២ : បន្ទាយ មាន ជ័យ ៖ ជួញដូរ ១ ករណី ឃាត់ ២ នាក់ ប្រើប្រាស់ ០ ករណី ឃាត់ ២ នាក់ ចាប់ យក Ice ០,៧៣ ក្រាម ។ ៣: បាត់ដំបង ៖ រក្សា ទុក ១ ករណី ឃាត់ ១ នាក់ ប្រើប្រាស់ ១ ករណី ឃាត់ ៣ នាក់ ចាប់ យក Ice ០,៩១ ក្រាម ។ ៤ : កំពង់ចាម ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់ យក Ice ០,៨៤ ក្រាម ។ ៥ : កំពង់ស្ពឺ ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់ យក Ice ៣,១៥ ក្រាម ។ ៦ : កណ្តាល ៖ ជួញដូរ ២ ករណី ឃាត់ ៥ នាក់ រក្សា ទុក ២ ករណី ឃាត់ ២ នាក់ ចាប់ យក Ice ០,៥៨ ក្រាម និង ១២ កញ្ចប់ តូច ។ ៧ : មណ្ឌល គី រី ៖ ជួញដូរ ១ ករណី ឃាត់ ២ នាក់ និង អនុវត្តន៍ ដីកា ១ ករណី ចាប់ ១ នាក់ ។ ៨ : ព្រៃវែង ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់ យក Ice ០,២៨ ក្រាម ។ ៩ : ពោធិ៍សាត់ ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់ យក Ice ៩,៥៦ ក្រាម ។ ១០ : សៀមរាប ៖ រក្សា ទុក ២ ករណី ឃាត់ ៣ នាក់ ប្រើប្រាស់ ១ ករណី ឃាត់ ១៧ នាក់ ចាប់ យក Ice ៤,១២ ក្រាម ។ ១១ : ត្បូងឃ្មុំ ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ស្រី ១ នាក់ ចាប់ យក Ice ១ កញ្ចប់ តូច ។ កងរាជអាវុធហត្ថ ៖ ១ អង្គភាព ១ : រាជធានី ភ្នំពេញ ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់ យក Ice ២ កញ្ចប់ តូច ៕ ដោយ៖ ឆៃហួត និងប៊ុនធី