Chelsea និង Man City ឈ្នះដូចគ្នា នៅ Champions League យប់មិញ
ក្រុមតោខៀវ Chelsea និងមេឃខៀវ Man City សិតតែទទួលបានជ័យជំនះដូចគ្នា កាលពីយប់មិញ នៅក្របខណ្ឌ Uefa Champions League ។
ក្រុម Chelsea បានយកឈ្នះ ក្រុម A C Milan ក្នុងលទ្ធផល ៣ទល់០ រកបានដោយកីឡាករ Wesley Fofana នៅនាទីទី២៤ , Emerick Aubameyang នៅនាទីទី៥៦ និងកីឡាករ Reece James នៅនាទីទី៦១ លទ្ធផលនេះ ធ្វើអោយក្រុមតោខៀវឈរលេខ២ នៅពូល E មាន៤ពិន្ទុ ឆ្លងកាត់៣ប្រកួត ឈ្នះ១ ស្មើ១ ចាញ់១ ខណៈក្រុម FC Salzburg ឈរលេខ១ មាន៥ពិន្ទុ ៣ប្រកួតដូចគ្នា ឈ្នះ១ ស្មើ២ ។
រីឯក្រុម មេឃខៀវ Man City វិញ យកឈ្នះ ក្រុម FC Copenhagen ៥ទល់០ រកបានដោយកីឡាករ Erling Haaland ២គ្រាប់ម្នាក់ឯង និងកីឡាករ Riyad Mahrez និង Julian Alvarezម្នាក់មួយគ្រាប់ និងមួយគ្រាប់កីឡាករ Davit Khocholava ធ្វើអោយចូលរីខ្លួនឯង នៅនាទី៣៩ ។ ចំនែកក្រុម Man City ឈរលេខ១ នៅពូលG ៣ប្រកួតឈ្នះទាំង៣ មាន៩ពិន្ទុ ក្រុម Dortmund មាន៦ពិន្ទុ ៣ប្រកួត ឈ្នះ២ ចាញ់១ ។
ចំពោះលទ្ធផល គូផ្សេងទៀត Real Madrid 2:1 Shakhtar Donetsk , Sevilla 1:4 Dortmund , Benfica 1:1 Paris SG , Juventus 3;1 Maccabi Haifa ៕ ចាន់ វិចិត្រ
