ប្រដាល់គុនខ្មែរជួយឲ្យពេជ្រ សម្បត្តិ និង ផាន់ សឹង្ហៈអាចជួយសង្រ្គោះជីវិតម្តាយពីជ្រោះមរណៈ

ភ្នំពេញ៖ ម្តាយបង្កើតរបស់អ្នកប្រដាល់ពេជ្រ សម្បត្តិ និង ផាន់ សឹង្ហៈ បានវះកាត់ជួយសង្គ្រោះអាយុជីវិតបានដោយជោគជ័យត្រឡប់មកមានសុខភាពល្អជាធម្មតាវិញហើយ ។
នេះបើយោងតាមការបញ្ជាក់ ពី លោក វង ម៉ិល ដែលជាឪពុកបង្កើត ពេជ្រ សម្បត្តិនិងផាន់ សឹង្ហៈ រៀបរាប់ គ្រាដែលលោក ទៅទស្សនា និង លើកទឹកចិត្ត កូនប្រុស ពេជ្រ សម្បិត្ត ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ះ កីឡាករធនផានិត នៅសង្វៀនទូរទស្សន៍បាយ័ន។
លោក វង ម៉ិល រៀបរាប់ថា កាលជាង២ខែមុន ប្រពន្ធរបស់លោក ត្រូវជាម្តាយបង្កើតរបស់ពេជ្រ សម្បត្តិ និង ផាន់ សង្ហៈ បានធ្លាក់ខ្លួនឈឺធ្ងន់ដែលត្រូវការចាំបាច់ក្នុងការវះកាត់បន្ទាន់ ដើម្បីសង្រ្គោះអាយុជីវិត ហើយថវិកាក្នុងការចំណាយទៅលើការវះកាត់នេះត្រូវចំណាយខ្ទង់៦០០០ទៅ៧០០០ដុល្លារអាមេរិកឯណោះ ។ថិកាទាំងនោះត្រូវបានផ្តល់ភ្លាមៗពីកូនប្រុស ពេជ្រ សម្បត្តិ និង ផាន់ សឹង្ហៈ ដែលជាថវិកាសន្សំទុកទទួលបានពីការឡើងសង្វៀនប្រកួតគុនខ្មែររបស់ពួកគេកន្លងមក កុំអីលោកមិនដឹងទៅរកឯណានោះឡើយ។ ប្រពន្ធរបស់ខ្ញុំគាត់ឈឺរោគស្ត្រី ស្មាន់ថាមិនអាចរស់ផង ធ្លាក់ឈាមច្រើន កុំតែបានលុយកូនព្យាបាលកុំអីចប់ហើយ។

សូមបញ្ជាក់ា លោក វង ម៉ិល ជាឪពុករបស់ ពេជ្រ សម្បត្តិ និង ផាន់ សឹង្ហៈ កីឡាករគុនខ្មែរកំពុងល្បីឈ្មោះនៅក្នុងវិស័យប្រដាល់គុនខ្មែរ។ កីឡាករទាំងពីររូបនេះជាកូនសិស្សគុនក្លិបចលនាយុវជន ១៥៧ ត្រូវជាសិស្សលោក ពេជ្រ សុផាន់។ ហើយ បច្ចុប្បន្នលោក វង វិម៉ិល និងភរិយាជាមេគ្រួសាររស់នៅក្នុងខេត្តកំពង់ស្ពឺ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner