ជនពាក់ព័ន្ធ ៣១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១០ករណី ទូទាំងប្រទេស កាលពីម្សិលមិញ
ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៣១ នាក់ ( ស្រី ៦ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការបង្ក្រាទបទល្មើស គ្រឿងញៀនចំនួន ១០ ករណីនៅទូទាំងប្រទេសកាលពីថ្ងៃ ទី ០៦ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ។ ដូច្នេះសូមនិយាយថាទេ ចំពោះគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!
ក្នុងចំណោមជនសង្ស័យទាំងចំនួន ៣១ នាក់រួមមាន ៖ ជួញដូរ ៨ ករណីឃាត់ ២៥ នាក់ ( ស្រី ៦ នាក់ ) ប្រើប្រាស់ ២ ករណីឃាត់ ៦ នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃ ទី ០៦ ខែតុលារួមមាន ៖ – មេតំហ្វេតាមីន (Ice) ស្មើរ ៥,៩៤ ក្រាមនិង ២៩ កញ្ចប់តូចនិងមេតំ ហ្វេតាមីន (wy) ស្មើរ ០,៣៣ ក្រាម ។
ជាលទ្ធផល ខាងលើ ៦ អង្គភាព បាន ចូលរួម បង្ក្រាប ៖ នគរបាល ៖ ៤ អង្គភាព ១ : បាត់ដំបង ៖ អនុវត្តន៍ ដីកា ១ ករណី ចាប់ ១ នាក់ ។ ២ : រាជធានី ភ្នំពេញ ៖ ជួញដូរ ៣ ករណី ឃាត់ ១០ នាក់ ប្រើប្រាស់ ២ ករណី ឃាត់ ៦ នាក់ ស្រី ៤ នាក់ ចាប់ យក Ice ៣,១៧ ក្រាម ។ ៣ : ស្វាយ រៀង ៖ ជួញដូរ ២ ករណី ឃាត់ ៤ នាក់ ស្រី ២ នាក់ ចាប់ យក Ice ២៩ កញ្ចប់ តូច ។ ៤ : ប៉ៃលិន ៖ ជួញដូរ ១ ករណី ឃាត់ ៤ នាក់ ចាប់ យក Ice ១,៣៣ ក្រាម និង Wy ០,៣៣ ក្រាម ។ កងរាជអាវុធហត្ថ ៖ ២ អង្គភាព ១ : កំពង់ចាម ៖ ជួញដូរ ១ ករណី ឃាត់ ៤ នាក់ ចាប់ យក Ice ០,១៧ ក្រាម ។ ២ : ព្រះ សីហ នុ ៖ ជួញដូរ ១ ករណី ឃាត់ ៣ នាក់ ចាប់ យក Ice ១,២៧ ក្រាម ៕ ដោយ៖ ឆៃហួត និងប៊ុនធី


