ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្តិ បានយកឈ្នះ វិទ្យាល័យ ជា ស៊ីម សាមគ្គី ២ទល់១ នៅជើងទី១ ពានជើងឯកវិទ្យាល័យ

ភ្នំពេញ៖ ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្តិ បានយកឈ្នះ ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុងលទ្ធផល២ទល់១ នៅជើងទី១ ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យ រដូវកាលទី២ ឆ្នាំ២០២២ កាលពីល្ងាចម្សិលមិញ នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក ។
ក្រុមឈរកំពូលតារាងនៅវគ្គជម្រុះ ទាំង១១សប្តាហ៍ វិទ្យាល័យព្រះស៊ីសុវត្តិ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ គឺឈ្នះ៩ ស្មើ២ មាន២៩ពិន្ទុ នឹងបន្តឈ្នះក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ឈរលេខ៤ នៅតារាងសរុប នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ២ទល់១ ទៀត មុននឹងត្រៀមជួបគ្នានៅជើងទី២ នាថ្ងៃទី១៣ សប្តាហ៍ក្រោយ ។ ចំនែកក្រុមវិទ្យាល័យឥន្រ្តទេវី ត្រូវជួបក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នៅថ្ងៃស្អែក នាទីលានវិទ្យាល័យបឹងត្របែកដូចគ្នា។
គួររម្លឹកថា ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកវិទ្យាល័យ រដូវកាលទី២ ឆ្នាំ២០២២នេះ ធ្វើការប្រកួតតាមរូបមន្តសន្សំពិន្ទុ ដោយត្រូវប្រកួតប៉ះគ្នា១១សប្តាហ៍ ស្វែងរកក្រុមដែលមានពិន្ទុខ្ពស់ជាងគេ៤ក្រុម ធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ២ជើង គឺក្រុមលេខ១ប៉ះក្រុមលេខ៤ ក្រុមលេខ២ ប៉ះ លេខ៣ ស្វែងរក២ក្រុមបន្តទៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯកជាមួយនឹងប្រាក់រង្វាន់៦០លានរៀល។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកវិទ្យាល័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ២ជើង ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកជាមួយនឹងប្រាក់រង្វាន់ រដូវកាលទី១ ឆ្នាំ២០១៩ មានក្រុមបាល់ទាត់វិទ្យាល័យចំនួន៩ចូលរួម បើធៀបនឹងឆ្នាំ២០២២នេះ ចំនួនក្រុមចូលរួមមានរហូតដល់១២ កើនឡើង៣ក្រុម ។ ជាមួយគ្នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក៏មានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍អប្សរា និងបន្តផ្សាយតាមផេក AMS TV 11 , AMS Central និងផេក ស ស យក រាជធានីភ្នំពេញ ផងដែរ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner