ពលរដ្ឋក្រីក្រ ២០គ្រួសាររងគ្រោះដោយទឹកជំនន់បានទទួលអំណោយ ពីក្រុមការងាចុះជួយសង្កាត់បឹងកុក

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៧ ខែតុលាឆ្នាំ២០២២ លោក យ៉ន ឆៃយុត្ត ជាប្រធានក្រុមការងារ ចុះជួយភូមិចុងថ្នល់ទី ១សង្កាត់បឹងកុក ជួសមុខឱ្យលោកប្រធាន ម៉ា ហូឌី ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តជាប្រធានការងារបក្សប្រចាំខេត្តកំពង់ចាម បានចុះសួរសុខទុក្ខសមាជិកបក្សចំនួន ២០គ្រួសារ និងលោកយាយចាស់ជរាម្នាក់ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងមានជីវភាពខ្វះខាតផងនោះ ក្រុមការងារក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគមានដូចជា៖
-អង្ករ ១០បាវ
-ទឹកត្រី ១០យួរ
-ទឹកសុីអុីវ ១៣យួរ
-មី ១០កេះ ហើយក្នុងនោះបានបែងចែកចំពោះគ្រួរសារដូចខាងក្រោមគឺ៖
-ចំនួន ១០គ្រួសារដែលស្ថិតក្នុងតំបន់ទឹកលិចជ្រៅ គឺឧបត្ថមបានអង្ករ ១បាវ ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរដោយក្នុងមួយគ្រួសារទទួលបានដូចៗគ្នាទាំង ១០គ្រួសារ
-ចំនួន ១០គ្រួសារដែលស្ថិតក្នុងតំបន់ទឹកលិចរាក់គឺឧបត្ថមមីចំនួន១កេះក្នុងមួយគ្រួសារដោយទទួលបានដូចៗគ្នាទាំង ១០គ្រួសារ
-និងជូនលោកយាយចាស់ជរាម្នាក់ចំនួន ៣០,០០០រៀល។
ហើយថវិកាចំណាយសរុបស្មើនឹង ១,០៦០,០០០រៀល(មួយលានប្រាំមួយមុឺនរៀល)ដែលជាថវិការបស់ លោក យ៉ន ឆៃយុត្ត ៦៩៥,០០០រៀល លោក ឈិន រដ្ឋាឬទ្ធិ៍ និងភរិយា ១៦៥,០០០ រៀល
លោកស្រី អាន ស្រីណែត ១០០,០០០រៀល លោកស្រី តូ យ៉ូដារី ១០០,០០០រៀល ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner