មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖កិច្ចការប្រឆាំងការសម្អាតប្រាក់ ជាការងារដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួន

ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងយន្តការ និងប្រព័ន្ធ ការងារអចិន្ត្រៃយ៍ប្រឆាំងនឹងការសម្អាតប្រាក់ ហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្រុម ការងារប្រឆាំងការសម្អាតប្រាក់នៃ ក្រសួងបរិស្ថានបានទទួល បណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្តច្បាប់ចំនួន ៤០នាក់មកពីមន្ទីរបរិស្ថានខេត្តព្រះសីហនុនិងខេត្តកោះកុង។

វគ្គបណ្តុះបណ្តាលនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរ បរិស្ថាន ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន និងដោយមានការអញ្ជើញចូលរួម ពីមន្ត្រីជំនាញផ្សេងទៀតដើម្បីបង្កើនសមត្ថភាពមន្ត្រីក្នុងការចូលរួមប្រឆាំងនឹងការសម្អាតប្រាក់។

ឯកឧត្តម ឧត្តម នេត្រ ភក្ត្រា បានថ្លែងឱ្យដឹង ថាក្រសួង មានមន្ត្រី នគរបាល យុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់សរុប ១ ៤២២ នាក់។ បន្ថែមលើការបណ្តុះបណ្តាលសម្រាប់មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង និងខេត្តព្រះសីហនុនៅថ្ងៃទី៧ ខែតុលា នេះ ខេត្តដែលមានតំបន់ ការពារធម្មជាតិចំនួន ១៨ ដែលមន្ត្រីនគរបាលយុត្តិធម៌និង មន្ត្រី អនុវត្ត ច្បាប់សរុបចំនួនជិត ១.០០០រូប ទទួលបានការបណ្តុះ បណ្តាលពង្រឹងសមត្ថភាពលើការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មក្នុងបទល្មើសធនធានធម្មជាតិពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងបទល្មើសជួញដូរសត្វព្រៃខុសច្បាប់។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការ បណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ការស៊ើបអង្កេតនិងការរៀបចំសំណុំរឿង សម្អាង បទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងក្របខ៧ណ្ឌដែនសមត្ថកិច្ច ក្រសួងបរិស្ថាន ជាផ្នែកមួយនៃការពង្រឹងយន្តការ និងប្រព័ន្ធការងារ អចិន្ត្រៃយ៍របស់ក្រសួងក្នុងការចូលរួមជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្មនិងប្រឆាំងហិរញ្ញប្បទាននាំឱ្យរីកសាយភាយអាវុធមហាប្រល័យ។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កិច្ចការប្រឆាំងការ សម្អាតប្រាក់ជាការងារដ៏សំខាន់ ដែលត្រូវយកចិត្តទុកដាក់ ក្នុង ការអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើរដំណាលគ្នា ជាមួយការអនុវត្តច្បាប់ ស្តីពីតំបន់ការពារធម្មជាតិក្រសួងបរិស្ថានបានចូលរួមយ៉ាងសកម្មជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែង ដក កម្ពុជាចេញពីបញ្ជីប្រផេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា មន្ត្រីឧទ្យានុរក្ស និងមន្ត្រីអនុវត្ត ច្បាប់ នៃក្រសួងបរិស្ថានជាប្រតិបត្តិករមួយយ៉ាងសំខាន់ចូលរួម ជាមួយ ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងការសម្អាតប្រាក់ហិរញ្ញប្បទានភេវរកម្មនិងច្បាប់ស្តីពីការប្រឆាំងនឹងហិរញ្ញប្បទានដល់ការរីកសាភាយអាវុធមហាប្រល័យ។

ចំណែកការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលយុត្តិធម៌ ជាការពង្រឹង សមត្ថភាពធនធានមនុស្សរបស់ក្រសួងបរិស្ថានគឺជាផ្នែកមួយនៃការពង្រឹងយន្តការការងារនិងប្រព័ន្ធការងារក្នុងការប្រឆាំងការសម្អាតប្រាក់ដែលធានាប្រសិទ្ធភាពនិងនិរន្តរភាពនៃការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ក្នុងក្របខណ្ឌក្រសួងបរិស្ថាន។នេះជាបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្រ្តា៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner