កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានបូក៣ លើកទី១៩ដោយបានផ្តោតទៅលើរបៀបវារៈចំនួន៥

ខេត្តសៀមរាប៖ ប្រទេសកម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣៣នៅព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានបូក៣ លើកទី១៩ ដែលមានសហប្រធានជាឧត្តមមន្ត្រីបរិស្ថានប្រទេសមីយ៉ាន់ម៉ា និងប្រទេសបូកបី និងមានការចូលរួមពីឧត្តមមន្ត្រីបរិស្ថាន នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងឧត្តមមន្ត្រីបរិស្ថានប្រទេសចិន ជប៉ុន និងកូរ៉េ។

កិច្ចសន្ទនានេះផ្តោតលើរបៀបវារៈដូចខាងក្រោម៖
-វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី លើកវិស័យបរិស្ថាន
-កិច្ចផ្តួចផ្តើមសកម្មភាពឆ្លើយតបនឹងសំណល់ប្លាស្ទិកសមុទ្រក្នុងក្របខ័ណ្ឌអាស៊ានបូកបី
-ការរៀបចំសកម្មភាពសម្រាប់ឆ្នាំ២០២២ ដល់ ២០២៣ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានបូកបី
-ការពិនិត្យលើសំណើរកិច្ចសហប្រតិបត្តិការថ្មីៗ ក្នុងក្របខ័ណ្ឌ អាស៊ានបូកបី
-ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក៣ លើកទី១៨ នៅឆ្នាំ២០២៣ ប្រទេសឡាវ ៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner