ពលរដ្ឋម៉ាឡេស៊ី១៤នាក់ ត្រូវអាជ្ញាធរកម្ពុជាជួយសង្រ្គោះចេញ ពីករណី ជួញដូរមនុស្ស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មានប្រជាពលរដ្ឋម៉ាឡេស៊ី ចំនួន១៤នាក់ផ្សេងទៀត ត្រូវបាន រដ្ឋាភិបាលកម្ពុជាជួយសង្រ្គោះចេញពីករណីជួញដូរមនុស្ស និងបញ្ជូនទៅកាន់ប្រទេសម៉ាឡេស៊ីវិញ។ នេះបើតាមការបញ្ជាក់ របស់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី៦ខែតុលាឆ្នាំ២០២២។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី បានឲ្យដឹងថា មានពលរដ្ឋម៉ាឡេស៊ី ចំនួនប្រាំបីនាក់ បានទៅដល់ អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ខណៈដែលពលរដ្ឋម៉ាឡេស៊ី ដែលជាជនរងគ្រោះករណី ជួញ ដូរមនុស្ស ប្រាំមួយនាក់ផ្សេងទៀត បានទៅដល់នៅយប់ថ្ងៃ ព្រហស្បតិ៍ ដដែល។

ក្រសួងការបរទេសម៉ាឡេស៊ី បានអរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានរួមសហការ និងការប្តេជ្ញាចិត្តក្នុងការជួយស្វែងរក និង ជួយសង្គ្រោះពលរដ្ឋម៉ាឡេស៊ី ដែលរងគ្រោះដោយសារក្រុម ឧក្រិដ្ឋជន។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសតាមរយៈស្ថាន ទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ បាននិងកំពុង សហការជាមួយស្ថានទូតនៃប្រទេសរៀងៗខ្លួនក្នុងទីក្រុងគូឡាឡាំពួ នឹងបន្តប្តេជ្ញាចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋម៉ាឡេស៊ីដែលជាជនរងគ្រោះនៃក្រុមឧក្រិដ្ឋកម្ម ដែលផ្តល់ការងារក្លែង បន្លំនៅ ក្រៅប្រទេស។

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការបរទេស កម្ពុជា បានបញ្ជាក់ថា ក្រសួងការបរទេស និង សហប្រតិបត្តិ ការអន្តរជាតិ បានផ្តល់កិច្ចសហប្រតិបត្តិការ ពេញ លេញជាមួយស្ថានតំណាងបរទេស ក្នុងការប្រយុទ្ធប្រឆាំងការជួញ ដូរមនុស្សក្រោមគ្រប់រូបភាព។ លើសពីនេះ ក៏បានសម្របសម្រួល ជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា ក្នុងការជួយសង្គ្រោះ ពលរដ្ឋបរទេសដែលត្រូវបានសង្ស័យថាជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស។
លោកថា៖ «ករណីម៉ាឡេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់ បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយ ឯកឧត្តម Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលបានមកបំពេញ ទស្សនកិច្ចការងាររយៈពេលខ្លីនៅរាជធានីភ្នំពេញ នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ អំពីកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំងពីរ លើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការ ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក»។

បើតាមឯកឧត្តម ជុំ សុន្ទរី គឺ លោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានសម្ដែងការអរគុណចំពោះរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ដែលបានផ្តល់ជំនួយជាច្រើន និងបានបំពេញការងារដ៏ល្អ ក្នុងការ ជួយសង្រ្គោះជនរងគ្រោះ។ តាមការបញ្ជាក់ គឺ មានជនជាតិម៉ាឡេស៊ី ជាច្រើននាក់បានចូលមកកម្ពុជា ដើម្បីធ្វើជំនួញ និងធ្វើការយ៉ាង ជោគជ័យ ហើយមានតែមួយចំនួនតូចប៉ុណ្ណោះដែលរងគ្រោះ ដោយ សារ ការបោកប្រាស់ការងារ។

គិតត្រឹមថ្ងៃទី៦ែតុលា ជនរងគ្រោះម៉ាឡេស៊ីសរុប ២៧៣នាក់ ត្រូវ បានជួយសង្គ្រោះដោយជោគជ័យ។ ក្នុងនោះមានមនុស្សចំនួន ២១៣នាក់ត្រូវបានបញ្ជូនទៅផ្ទះសម្បែង ខណៈ៦០នាក់ដែល នៅសេសសល់ កំពុងត្រូវបានឃាត់ខ្លួន ដើម្បីត្រៀមបញ្ជូនចេញ។

លោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក៏ បានអំពាវនាវឲ្យជនរងគ្រោះ ដែលអាជ្ញាធរជួយសង្រ្គោះបាន ត្រូវសហការជាមួយសមត្ថកិច្ច ដើម្បីបញ្ចៀសកុំឲ្យការទទួលបាន ព័ត៌មានមិនពិតប្រាកដ និងអាចធ្វើឲ្យប៉ះពាល់ដល់ការស៊ើបអង្កេត របស់អាជ្ញាធរ៕ ដោយ៖ សេក ប្រាក់

ads banner