អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប នាំយកអំណោយរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ចំនួន ៤៥០គ្រួសារ ក្នុងឃុំតាអាន ស្រុកក្រឡាញ់

សៀមរាប ៖ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និង លោកជំទាវ អ៊ុន វុនលី សៀង ណាំ អមដំណើរដោយអាជ្ញាធរស្រុកបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ជូនដល់គ្រួសារដែល រងគ្រោះដោយសារទឹកជំនន់ ប្រឈមនឹងការខ្វះខាតស្បៀងអាហារចំនួន ៤៥០គ្រួសារក្នុងឃុំតាអានស្រុកក្រឡាញ់។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ស្តីទី បានឲ្យដឹងថា ឆ្នាំនេះស្រុកក្រឡាញ់ មានទឹកជំនន់ ២ដំណាក់កាលហើយ គិតមកទល់ថ្ងៃនេះ ។ ដំណាក់កាលទី១ ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា ទឹកបានជន់លិចក្នុងភូមិសាស្រ្តឃុំ ចំនួន០៨ នៃឃុំទំាង១០ ស្មើនិង៥៨ភូមិ នៃភូមិទាំង៩៨ ។ ដំណាក់កាលទី២ គឺពីថ្ងៃទី ០២ ខែតុលា ឆ្នំា២០២២ មកដល់ពេលនេះ ទឹកជំនន់ធ្វើឲ្យជន់លិច០៤ឃុំ គឺ ឃុំតាអាន ឃុំកំពង់ថ្កូវ ឃុំស្នួល និងឃុំក្រឡាញ់ មកទល់ពេលនេះស្ថានភាពទឹកនៅនឹង និងបានស្រកចុះ ក្នុងឃុំ មួយចំនួនជា បណ្តើរៗហើយ។

ជាមួយនឹងផលប៉ះពាល់នេះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៍បានសម្តែងការសោកស្តាយនិងចាត់ទុកថា នេះជាគ្រោះមហន្តរាយដោយធម្មជាតិ ដែលធ្វើអោយមានការខាតបង់ទ្រព្យសម្បត្តិ ខាតនូវផលដំណាំ ផ្ទះសម្បែង ព្រមទាំង ប៉ះពាល់ដល់សុខភាព អនាម័យបរិស្ថាននៅក្នុងសហគមន៍ ។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា ចំពោះគ្រោះមហន្តរាយដោយធម្មជាតិគឺយើងមិនបានដឹងមុននោះឡើយ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលទឹកកំពុងលិច ចំពោះកូនចៅតូចៗរបស់ខ្លួន កុំឲ្យកើតមាននូវប្រការអាក្រក់នៅក្នុងក្រុមគ្រួសារ សំខាន់ចំពោះសត្វអសិរពិស អនាម័យលើចំណីអាហារ ព្រោះនេះជារដូវវស្សា និងជំនន់ទឹកភ្លៀង មិនទាន់ស្រកអស់នៅឡើយ ។

សូមជំរាបជូនថា អំណោយរបស់សម្ដេចពិជ័យសេនាទៀ បាញ់ ដែលបានប្រគល់ជូនដល់ប្រជាពលរដ្ឋ តាមរយៈឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន ២៥គីឡូ ត្រីខ ថវិកា សម្រាប់ធ្វើជាសោហ៊ុយលើមធ្យោបាយធ្វើដំណើរផងដែរ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner