សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន ២៥៤រូបទៀត ត្រូវបានប្រកាសបញ្ចូល បន្ថែម

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៧តុលាឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានអញ្ជើញក្នុងពិធី ប្រកាសបញ្ជូល ជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាពេញសិទ្ធិ ដែលជាបុគ្គលិករបស់នាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នចំនួន ២៥៤រូបត្រូវបានប្រកាសបញ្ចូល នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។

ក្នុងពិធីនោះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុនិងទូរទស្សន៍បាយ័ន ត្រូវបានតែងតាំងជាប្រធានសាខាគណបក្សអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ននិងលោកសៅ ភិរុណ អគ្គនាយករងBTVជាអនុប្រធាន ដោយមានសមាជិក សមាជិកាសរុបចំនួន២៥៤រូប។

ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីវីរៈភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដោយសម្តេចមិនត្រឹមតែ រំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងការកសាងអភិវឌ្ឍន៍ប្រទេសអោយរីកចំរើនប៉ុណ្ណោះទេ សម្តេចនូវបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋពីការរីករាលដាលពីជម្ងឺកូវីដ-១៩ថែមទៀត ដោយសម្តេចបានដាក់ចេញនូវវិធានការបិទខ្ទប់ រាជធានី ជាមួយនឹងការស្រោចវ៉ាក់សាំងការពារជំងឺ covid-19 ជូនប្រជាណលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យជំងឺនេះបានថមថយនិងឈានទៅដល់ការបើកអោយដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ ។
វីរៈភាពទាំងនេះបានធ្វើអោយប្រជាពលរដ្ឋមានទំនុកចិត្តយ៉ាងខ្លាំង រហូតបានសុំចូលជាសមាជិកបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ នេះជាមោទនៈភាពរបស់យើងជាសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា ដែលមានមេដឹកនាំបក្សនិងមេដឹកនាំប្រទេសមានគុណធម៌ល្អបែបនេះ។

ឯកឧត្ដម បន្តទៀតថា ក្នុងនាមជាជាសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា ត្រូវស្វែងយល់ពីលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សបក្សអោយបានច្បាស់ និងមើលឃើញអោយបានច្បាស់ពីវីរៈភាពរបស់មេគណបក្សប្រជាជនកម្ពុជា នោះគឺសម្តេចតេជោហ៊ុន សែន។

ឯឧ ស្នើអោយ បងប្អូនជាសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវរួមគ្នាថែរក្សាសន្តិភាពដែលរកមកដោយលំបាកនេះ អោយនៅស្ថិតស្ថេរគង់វង់៕ ដោយ ថេត វិចិត្រ + ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner