ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចមានលទ្ធភាពធ្វើការងារគ្រប់បែបយ៉ាងឲ្យទទួលបានជោគជ័យយ៉ាងងាយស្រួល ប៉ុន្តែសូមកុំទាន់ផ្លាស់ប្តូរអ្វីទាំងអស់ ពីព្រោះថ្ងៃនេះមិនមែនជាពេលវេលាល្អនោះទេ។ ក្រៅពីនោះ សូមកុំបាត់បង់ការប្រុងប្រយ័ត្ន ពីព្រោះការធ្វែសប្រហែសតែបន្តិច អាចនឹងផ្លាស់ប្តូរក្តីរំពឹងទុកក្នុងអាជីពរបស់អ្នកទាំងស្រុង។ ក្នុងនោះរួមទាំងសុវត្ថិភាពផ្ទាល់ខ្លួនផង។ ហេតុការណ៍ក្នុងថ្ងៃនេះអាចនឹងធូរស្រាលទៅវិញបាន ដោយងាយស្រួល។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកទទួលបានឳកាសពេញទីក្នុងការអភិវឌ្ឍន៍ការងារទាំងឡាយ។ សូមរកពេលវេលាឈប់សម្រាក ឬថ្លឹងថ្លែងរវាងសុខុមាលភាព និងការងារ ពីព្រោះលោកអ្នកហាក់ដូចជាមិនបានគិតគូរពីសុខភាពរបស់ខ្លួនឡើយ។ លោកអ្នកគួរកំណត់អទិភាពការងារ ចំពោះការងារណាដែលមិនមែនជាជំនាញរបស់ខ្លួនក៏មិនចាំបាច់ប្រឹងប្រែងចាប់យកពេកដែរ ពីព្រោះវាអាចនឹងបង្ករភាពស្មុគ្រស្មាញដោយងាយស្រួលផង។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានដំណឹងយ៉ាងរីករាយចំពោះលទ្ធផលការងារដែលបានដាក់ចេញកន្លងមក ដោយឡែកសម្រាប់ការងារថ្មីៗ សូមកុំមានការស្ទាក់ស្ទើរ ចូរសម្រេចចិត្តធ្វើចុះ ពីព្រោះលោកអ្នកនឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រង។ ក្នុងនោះសូមកុំចាប់យកការងារច្រើនក្នុងពេលតែមួយ ពីព្រោះលទ្ធភាពទទួលបានជោគជ័យគ្មាននោះទេ ហើយថែមទាំងបង្ករឲ្យបានបញ្ហាជំនួសវិញ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមិនទាន់អាចទទួលបានលទ្ធផលជាទីពេញចិត្ត ស្របតាមការប៉ងប្រាថ្នាឡើយ។ សូមគិតគូរកែលម្អវិធីសាស្រ្តអនុវត្តការងារ និងវិជ្ជាជីវជាថ្មី។ ទោះបីជាពេលនេះអ្នកមិនមានឳកាសឈានដល់កំរិតជោគជ័យធំក៏ដោយ ក្នុងអនាគតដ៏ខ្លីនេះអ្នកនឹងមានឳកាសផ្លាស់ប្តូរស្ថានការណ៍ ឬបរិបទកិច្ចការងារតាមចិត្តរបស់អ្នក។ ប៉ុន្តែ ដើម្បីសម្រួលដល់ស្ថានភាពនេះ សូមលោកអ្នកមានភាពអត់ធ្មត់ ហើយដើរចេញខ្លះទើបជា ការល្អប្រសើរសម្រាប់ពេលនេះ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកដំណើរការទៅជាប្រក្រតីក្នុងពេលនេះ។ ក្នុងនោះបញ្ហាក៏ហាក់នៅប្រកៀកខ្លាំងផងដែរ។ ចំណែកភាពស្មុគ្រស្មាញជាច្រើនកំពុងកើតឡើងពីបញ្ហាតូចតាច ឬពីកិច្ចការដែលនៅសេសសល់។ ដូច្នេះសូមចំណាយពេលវេលាបំពេញការងារនោះឲ្យបានចប់ ឬគួរតែរកមធ្យោបាយដោះស្រាយដោយប្រើបទពិសោធន៍ និងចំណេះដែលខ្លួនមាន។ សូមលោកអ្នកព្យាយាមបំពេញការងារដែលសំខាន់មុនគេ ហើយធ្វើដោយប្រុងប្រយ័ត្នរាលទិន្នន័យ។ ចំពោះការធ្វើដំណើរសូមជ្រើសរើសទី ជិតជាជាងទីឆ្ងាយ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អប្រសើរណាស់ ក្នុងនោះលោកអ្នកអាចនឹងទទួលបានដំណឹងទាក់ទងនឹងតូនាទីការងារ ឬការចាកចេញដើម្បីបំពេញការងារដែលនឹងអាចទទួលបានភាពជោគជ័យធំ។ ផ្ទុយទៅវិញ មិនត្រូវបង្ករជម្លោះ ឬបង្កើតហេតុការណ៍តានតឹងឡើយ ពីព្រោះអ្វីៗមិនស្ថិតនៅលើការសម្រេចចិត្តរបស់អ្នកនោះទេ ប៉ុន្តែជាប់ទាក់ទងនឹងមនុស្សក្នុងក្រុមការងារ ដ៏ដូចជាដៃគូជំនួញទៅវិញ។ ក្រៅពីនេះមិនគួរសម្រេចចិត្តដោយគ្មានហេតុផលគ្រប់គ្រាន់នោះទេ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការលោកអ្នកហាក់កំពុងជួបប្រទះនឹងភាពស្រពិចស្រពិលខ្លាំង ប្រទាក់ក្រឡា និងគ្មានស្ថេរភាព។ ដូច្នេះប្រសិនបើអ្នកអាចធ្វើបាន គួរផ្អាកការសម្រេចចិត្ត ឬដំណើរបំពេញការងារសិន និងរងចាំឳកាសល្អ។ បញ្ហាថ្ងៃនេះកំណត់ថាអាចកើតឡើងច្រើន សូមព្យាយាមដោះស្រាយរាល់មន្ទិលសង្ស័យទាំងនោះឲ្យបានរួសរាន់។ ដោយឡែក លោកអ្នកមិនគួរប្រថុយប្រថានជាមួយការងារដែលមិនច្បាស់លាស់ឡើយ ម្យ៉ាងទៀតកុំធ្វើអ្វីឲ្យមានការភ្ញាក់ផ្អើលដល់មិត្តរួមការងារ និងដៃគូជំនួញរបស់អ្នក។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលក្នុងការផ្លាស់ប្តូរការងារ មុខរបរ ក៏ដូចជាការបណ្តាក់ទុន។ ពេលវេលាក្នុងមួយថ្ងៃនេះ ផ្តល់ដល់អ្នកនូវភាពវិជ្ជមានជានិច្ច។ សម្រាប់លោកអ្នកធ្វើការរដ្ឋឯកជនអាចនឹងទទួលបានដំណឹងរីករាយពីថ្នាក់លើ ហើយបញ្ហាផ្ទាល់ខ្លួនក៏អាចទទួលបានដំណឹងរីករាយផងដែរ។ ប្រសិនបើលោកអ្នកមានបញ្ហាប្រទាក់ក្រឡាដែលនៅសេសសល់ គួរប្រើពេលវេលាថ្ងៃនេះដោះស្រាយ ពីព្រោះពាក្យសំដីលោកអ្នកទទួលបានការជឿជាក់ទុកចិត្តយ៉ាងខ្លាំង។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងមុខរបររបស់អ្នកហាក់មានផលរំខាន រឹងស្ទះច្រើនពីមជ្ឈដ្ឋានជុំវិញ។ ទន្ទឹមនឹងនោះ អ្នកហាក់មានការលំបាកក្នុងការធ្វើទំនាក់ទំនងការងារឲ្យបានជោគជ័យខ្លាំងណាស់។ ដូច្នេះសូមព្យាយាមរៀបចំផែនការរបស់អ្នកតាមរបៀបមួយ ដែលមិនចូលរួមក្នុងការចរចារ និងការប្រជុំ។ ក្នុងនោះសូមព្យាយាមស្វែងយល់ពីស្ថានភាពជុំវិញខ្លួន ពិសេសទំនាក់ទំនងជាមួយថ្នាក់លើ។ ដោយឡែក សូមកុំចាយវាយ ច្រើន ឬសូម្បីតែចំណាយដើមទុនក្នុងជំនួញធំ ក៏មិនគួរធ្វើនៅពេលនេះដែរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងការងាររបស់អ្នកកំពុងស្ថិតក្នុងសភាពរីកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់។ ក្នុងនោះសូមប្រយ័ត្នចំពោះបញ្ហាដែលកើតឡើងនៅពេលព្រឹក ហើយត្រូវធ្វើយ៉ាងណាកុំឲ្យរាលដាលក្នុងរយៈពេលយូរ ដែលអាចនឹងបំផ្លាញស្ថានភាពការងាររបស់អ្នកពេញមួយថ្ងៃនេះ។ ដោយឡែក សម្រាប់អ្នកប្រកបអាជីវកម្មទទួបានពេលវេលាគ្រប់គ្រាន់ដើម្បីអនុវត្ត។ ក្នុងរយៈពេលពេញមួយថ្ងៃនេះ សូមរក្សាទឹកចិត្ត និងអារម្មណ៍រីករាយ វិជ្ជមានជានិច្ច។ បើទោះបីលោកអ្នកអាចមើលឃើញស្ថានភាពខ្លះមិនសមប្រកបក្តី សូមប្រើប្រាស់បទពិសោធន៍ និងចំនេះជំនាញ ជាជាងការប្រថុយ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការការងារទាំងអស់របស់អ្នកផ្សារភ្ជាប់នឹង ទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ដូច្នេះសូមបង្កើនការប្រាស្រ័យទាក់ទងនឹងមនុស្សជុំវិញខ្លួនឲ្យបានល្អ។ ដោយឡែក លាភសំណាងជាច្រើននឹងកើតឡើងចំពោះអ្នក ប្រសិនបើអ្នកចេះរៀបចំឆ្លើយតបបានត្រឹមត្រូវ។ ដោយឡែក ការសម្រេចចិត្តអ្វីធំមិនទាន់សក្តិសមក្នុងគ្រានេះទេ។ ចំពោះការផ្លាស់ប្តូរដែលគ្មានគម្រោងជាក់លាក់ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ស្ថេរភាពហិរញ្ញវត្ថុ។ ក្រៅពីនេះ អ្នកអាចនឹងដល់ដឹងពីស្ថានភាពបានរហ័ស និងដោះស្រាយដោយ ងាយស្រួល។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់អទិភាពការងារឲ្យបានត្រឹមត្រូវ។ ពេលនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការសម្រេចចិត្តដោយឯកឯង និងធ្វើកិច្ចព្រមព្រៀងទេ ពីព្រោះហានិភ័យនៃការចាញ់បោកគឺមានកំរិតខ្ពស់។ សូមលោកអ្នកផ្តោតការយកចិត្តទុកដាក់ចំពោះការងារ។ ការនិយាយដើម និងការចំណាយពេលវេលាចំពោះរឿងអ្នកដទៃ ជាការឥតប្រយោជន៍ ហើយថែមទាំងអាចប៉ះពាល់ដល់លទ្ធផលការងាររបស់អ្នកដទៃផងដែរ។
ចំណាំៈ
ឆ្នាំទាំង៤ ជូត ខាល មមែ ច រាសីឡើងខ្ពស់ត្រដែត។ រាល់ការចរចា និងការចុះកិច្ចសន្យានាពេលនេះ នឹងផ្តល់ជូនលាភធំ។ ក្នុងនោះ រាល់ការផ្លាស់ប្តូរទាំងឡាយនឹងមានស្ថេរភាពល្អ។