វិភាគបស្ចិមលោក បារម្ភពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងរុស្ស៊ី និង អារ៉ាប៊ីសាអូឌីត
អន្តរជាតិ៖ គោលជំហររបស់ព្រះរាជបុត្រស្នងរាជ្យអារ៉ាប៊ីសាអ៊ូឌីត ម៉ូហាមេដ បេនសាលម៉ានក្នុងការពង្រឹងទំនាក់ទំនងជាមួយ ប្រទេស រុស្ស៊ី បានធ្វើឱ្យសម្ព័ន្ធមិត្តលោកខាងលិចមានការភ្ញាក់ផ្អើល និងកើត ចិត្តបារម្ភ។ យ៉ាងណាក៏ដោយ គេដឹងថា ព្រះអង្គម្ចាស់បេនសាលម៉ាន បានកោតសរសើរយ៉ាងខ្លាំងចំពោះមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ជាយូរមកហើយ។
រាជបុត្រ បេនសាលម៉ាន និងលោក ពូទីន បានចាប់ផ្តើមសង្រ្គាម នៅ ក្នុង ប្រទេសជិតខាងពួកគេកាន់កាប់ទីផ្សារថាមពលយ៉ាង សំខាន់ ។ មេដឹកនាំទាំងពីររូបនេះ គ្មានការខ្វែងគំនិតគ្នា និងចង់ បង្កើតកំណត់ សម្គាល់ថ្មីក្នុងប្រវត្តិសាស្ត្រ។ ជារួម ប្រធានាធិបតីរុស្ស៊ី ពូទីន និង មេដឹកនាំអារ៉ាប៊ីសាអូឌីត បេនសាលម៉ាន ហាក់ដូចជាមាន ភាព ស្រដៀងគ្នាច្រើន។
តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនជិតប្រាំបីខែមកនេះ ទំនាក់ទំនងរវាងទីក្រុងរីយ៉ាដ និងមូស្គូ មានភាពល្អនឹងគ្នាខ្លាំងគួរឱ្យ យកត់សម្គាល់។ នៅខណៈដែលបណ្តាប្រទេសអឺរ៉ុប សហរដ្ឋអាមេរិក និងអង់គ្លេស គាំទ្រអ៊ុយក្រែន និងរួមគ្នាប្រឆាំងទល់នឹងការគំរាម កំហែង កាន់តែខ្លាំងឡើងរបស់មេដឹកនាំរុស្ស៊ី ព្រះអង្គម្ចាស់ បេនសាលម៉ាន ឯណោះវិញ បែរបានជ្រើសរើសពង្រឹងទំនាក់ទំនង ស្អិតល្មួតជាមួយលោក ពូទីន។
ជាក់ស្តែង កិច្ចប្រជុំរបស់ក្រុមប្រទេសផលិតប្រេងអូប៉ិច ផ្លើស( OPEC+) នៅទីក្រុងវីយែនប្រទេសអូទ្រីស កាលពីថ្ងៃពុធ គឺជា ភស្តុតាងសំខាន់ចុងក្រោយបំផុតដែលលាតត្រដាងពីទំនងទំនងកំពុងតែរីកចម្រើនឡើងរវាងរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត។ ព្រះអង្គម្ចាស់ ម៉ូហាមេដ បេនសាលម៉ាន បានសម្រេចកាត់បន្ថយទិន្នផលប្រេងឆៅ ដោយមិនខ្វល់ពីសំណើរបស់អាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតដែល បានស្នើសុំកុំឱ្យកាត់បន្ថយការផលិតប្រេងឆៅនេះ ក្រោមហេតុផល មួយផ្នែកថាតម្លៃប្រេងទាប រុស្ស៊ីអាចរកចំណូលបានទាប ជាងមុនដែរ ពីការលក់ប្រេង។
សេចក្តីសម្រេចង់របស់អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសផលិតប្រេង ដ៏ធំបំផុតនៅក្នុងអង្គការ OPEC+ ហាក់បង្ហាញពីការលួងលោមផ្គាប់ ចិត្តលោក ពូទីន។ មេដឹកនាំនៃប្រទេសនាំចេញប្រេងធំៗទាំងពីរគឺអារ៉ាប៊ីសាអូឌីត និង រុស្ស៊ី បានបង្ហាញពីចេតនា ចង់បង្កើនតម្លៃប្រេង តាមរយៈកាត់បន្ថយ ផលិតកម្មប្រេងត្រឹម ១ទៅ២ លានបារ៉ែលក្នុងមួយថ្ងៃ។
ចំណាត់ការនេះ នឹងរំខានយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់ អឺរ៉ុប ដែលកំពុងជួបវិបត្តថាមពលបណ្តាលមកពីសង្រ្គាមអ៊ុយក្រែន និងកំពុងប្រឈមនឹងវិបត្តិនេះកាន់តែខ្លាំង នារដូវរងាខាងមុខ។ សេចក្តីសម្រេចរបស់ក្រុមប្រទេសនាំចេញប្រេង ក៏បានធ្វើឱ្យអាមេរិក ខកចិត្តខ្លាំងណាស់ដែរ ព្រោះការស្នើសុំរបស់លោក បៃដិន បែរជាត្រូវ ទទួលបានមកវិញនូវពាក្យបដិសេធ ជំនួសការយល់ព្រមដែលលោក រំពឹងចង់បាន។
សញ្ញាមួយទៀតនៃទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងមូស្គូ និងទីក្រុងរីយ៉ាដ បានលេចឡើងកាលពីខែមុន នៅវេលាដ៏កម្រ នៃទំនាក់ទំនងការទូតសកល។ អ្នកការទូតអារ៉ាប៊ីសាអូឌីត បាន ធានាការដោះលែងអ្នកទោសអន្តរជាតិ រួមទាំងជនជាតិអង់គ្លេស ប្រាំនាក់ ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រយុទ្ធគ្នា នៅក្នុង ប្រទេសអ៊ុយក្រែន។
គេបានលើកឡើងជាសំណួរថាតើអារ៉ាប៊ីសាអូឌីត ដែលជាប្រទេស មជ្ឈិមបូព៌ាគ្មានអ្វីត្រូវពាក់ព័ន្ធរឿងនេះ បែរក្លាយខ្លួនជាអន្តរការី ដោះស្រាយបញ្ហាហ្នឹងយ៉ាងម៉េចកើត។«នេះ គឺជា អំណោយ ពីពូទីនសម្រាប់ ម៉ូហាមេដ បេនសាលម៉ាន»។ នេះគឺជាការលើក ឡើងរបស់មន្ត្រីអង់គ្លេសម្នាក់ដែលយល់ដឹងជ្រៅជ្រះពីបញ្ហានយោបាយ។ «ពូទីន ចង់ឱ្យរឿងនេះវាកើតឡើង ហើយគាត់ចង់វាកើត ឡើងតាមរូបភាពដូចជា អារ៉ាប៊ីសាអូឌីត សម្រេចបានរឿង នេះតាម រយៈការទូត»។
គួរកត់សម្គាល់ថា ព្រះរាជបុត្រស្នងរាជ្យអារ៉ាប៊ីសាអ៊ូឌីត បេនសាលម៉ាន និងលោក ពូទីន បានបង្កើនទំនាក់ទំនងកាន់ តែជិតស្និទ្ធនឹងគ្នាបន្ថែមទៀតនៅប៉ុន្មានខែថ្មីៗនេះ ដោយសារពួកគេ តែមិនពេញចិត្តនឹងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន។ លោក បៃដិន ដែលរដ្ឋបាលរបស់លោក បានដឹកនាំការជំរុញបំពាក់ បំប៉ន អាវុធដល់យោធាអ៊ុយក្រែន រហូតអាចរុញច្រានកងទ័ពរុស្ស៊ីឱ្យ ដកថយជាបន្តបន្ទាប់។
ក្រៅពីនេះ ប្រមុខសេតវិមានអាមេរិក ក៏ធ្លាប់បានដឹកនាំការជំរុញ ឱ្យងាកចេញឆ្ងាយ ពីព្រះអង្គម្ចាស់បេនសាលម៉ានដែរ។ ព្រះអង្គម្ចាស់ បេនសាលម៉ាន ដែលក្រុមសិទ្ធិមនុស្សបានរិះគន់ជាខ្លាំង និងដែល បានជាប់ឈ្មោះថាជាមេដឹកនាំផ្តាច់ការ ព្រោះមានជាប់ពាក់ព័ន្ធ នឹងឃាតកម្មសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីត លោក ខាស្ហូហ្ស៊ី កាលពីឆ្នាំ ២០១៨។
សម្រាប់មន្ត្រីអង់គ្លេស លោក ពូទីន មើលឃើញពីអត្ថប្រយោជន៍ របស់អារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសអ្នកមានសម្បូរប្រេង។ ប្រេងដែលជារបស់ដ៏មានឥទ្ធិពល និងមានតួនាទីជាយុទ្ធសាស្ត្រ សម្រាប់ពិភពលោកបច្ចុប្បន្ន ហើយលោក ពូទីន គិតថាអាចលួង លោមទាក់ទាញឲ្យរាជបុត្រស្នងរជ្យអារ៉ាប៊ីសាអ៊ូឌីត បេនសាលម៉ាន មកនៅខាងរុស្ស៊ីរបស់លោកបាន។ នេះបើតាមមន្ត្រី អង់គ្លេស ដដែលបញ្ជាក់៕ ដោយ៖ លី លីយ៉ា