ឯកឧត្តម លី ស៊ុន នាំយកបច្ច័យ ព្រមជាមួយគ្រឿងឧបភោកបរិភោគ និងចង្ហាន់ វេរប្រគេនដល់ព្រះភិក្ខុសង្ឃ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តចន្ទិការាម
ព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក.ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្ដម លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន បាននាំយកនូវគ្រឿងឧបភោគបរិភោគ មានចង្ហាន់ និងបច្ច័យ មកវេរប្រគេនដល់ព្រះភិក្ខុសង្ឃក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌវេនទី៤ រួមជាមួយប្រជាពុទ្ធបរិស័ទ នៅក្នុងទីអារាមវត្ត ចន្ទិការាម(ហៅវត្តកន្ទួត)ស្ថិតនៅក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មានប្រសាសន៍ទៅកាន់ លោកយាយ លោកតា និងប្រជាពុទ្ធបរិស័ទ ឯកឧត្តម លី ស៊ុន បានថ្លែងថា ការធ្វើបុណ្យកាន់បិណ្ឌនេះ គឺដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន។ និងមួយចំណែកឧទ្ទិសដល់ដួងវិញានក្ខ័ន្ធ របស់ឥស្សរជន ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៏ ប៉ុលពត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលឯកឧត្ដម លី ស៊ុន រួមនឹងឯកឧត្តម លោកជំទាវ នាយទាហាន ដឹកនាំមកវេរប្រគេនដល់ព្រះភិក្ខុសង្ឃ នាឱកាសនោះរួមមាន៖ ប្រេងម៉ាស៊ូតចំនួន៣០លីត្រ ទឹកបរិសុទ្ធចំនួន៣៦យួ អង្ករចំនួន២បេ ទឹកផ្លែឈើចំនួន៣កេះ ទឹកក្រូចចំនួន២យួ និងមីចំនួន៦កេះ ប្រគេនព្រះគ្រូចៅអធិការមួយអង្គបច្ច័យចំនួន៥ម៉ឺនរៀល សាមណេរចំនួន៤អង្គ ក្នុង១អង្គ៣ម៉ឺនរៀល លោកតាអាចារ្យចំនួន៦ ក្នុងម្នាក់ទទួលបានថវិកាចំនួន២ម៉ឺនរៀល លោកយាយចំនួន៦០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១ និងថវិកាចំនួន១ម៉ឺនរៀល។ បន្ថែមពីនោះឯកឧត្តម លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ក៏បានវេរប្រគេនបច្ច័យចំនួន២,០៨០,០០០រៀល ទៅដល់ព្រះគ្រូចៅអធិការវត្តចន្ទិការាម សម្រាប់តំកល់ទុកកសាងបន្ថែម នូវសមិទ្ធផលនានា៕ សួន លីណា