សន្និសីទ CLMTV ចេញសេចក្តីប្រកាសព័ត៌មាន
សន្និសីទថ្នាក់រដ្ឋមន្ត្រីការងារទាំង៥ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម បានបញ្ចប់និងបានចេញ នូវសេចក្តីថ្លែងការណ៍មួយដែលបញ្ជាក់អំពីលទ្ធផលនៃកិច្ចប្រជុំរយៈពេល២ថ្ងៃកន្លងមកនេះ។ សេចក្តីប្រកាស ព័ត៌មានបានបញ្ជាក់ថាសន្និសីទបានសម្រេចនូវលទ្ធផលសំខាន់និងបានឯកភាពគ្នាលើ«ផែនទីបង្ហាញផ្លូវទីក្រុង សៀមរាបដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការងារស្តីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV ដែលជាត្រីវិស័យក្នុងការសម្រេចឲ្យបាននូវក្របខ័ណ្ឌរួម មួយដើម្បីធានាថាពលករទេសន្តរប្រវេសន៍នឹងទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមនៅពេលធ្វើមាតុ ភូមិនិវត្តន៍ ឬផ្លាស់ប្តូរទីកន្លែងធ្វើការក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម។ សេចក្តីប្រកាស ដដែល បានបញ្ជាក់ថាសន្និសីទនៃរដ្ឋមន្ត្រីការងារទាំង៥ប្រទេសបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផល នៃសន្និសីទនេះ ដោយសង្កត់ធ្ងន់លើការពង្រឹងលើកិច្ចសហប្រតិបត្តិការអោយកាន់តែប្រសើរឡើងដើម្បីឈាន ទៅសម្រេចឲ្យបាននូវកិច្ចគាំពារពលករទេសន្តរប្រវេសន៍ក្នុងប្រទេស CLMTV តាមរយៈការដាក់ចេញនូវយន្ត ការ ចល័តភាពរបបសន្តិសុខសង្គម។