រិះគន់អ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា អ្វីៗនឹងកាន់តែ​លឿន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅលើលោកិយនេះនរណាក៏ខ្លាចស្លាប់ដែរ ព្រោះតែចង់រស់ ទើបទៅវៀតណាម ដើម្បីរំដោះប្រជាជនអោយរស់ជាមួយគ្នាដែរ មិនតែប៉ុណ្ណោះ សម្តេចតេជោ បានហៅអ្នករិគន់នោះថាជាក្មេងពាល ។ ដោយកន្លងទៅបុគ្គលនេះ តែងរិះគន់រហូត ជាពិសេសវាយប្រហារទៅលើ ការរៀបចំបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា តែយ៉ាងណា សម្តេចបញ្ជាក់ថា​ ពួកគេកាន់តែរិះគន់ អ្វីៗនឹងដំណើរការទៅកាន់តែលឿនផងដែរ។

សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះ។ ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងបានរិះគន់ថា សម្តេចខ្លាចចំពោះសេចក្តីស្លាប់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner