៧២ម៉ោងនៅកម្ពុជាឆ្លងកូវីដថ្មី ២៤នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ នៅកម្ពុជាមានការកើនឡើង ៨ករណី បើប្រៀបធៀបនឹងសប្តាហ៍មុន ។ តួលេខឆ្លង ក្នុងរយៈពេល ៣ថ្ងៃមកនេះ មាន២៤នាក់ ដែលជាការឆ្លងនៅក្នុងសហគមន៍ទាំងអស់។ សេចក្តីរាយការណ៍បង្ហាញថាការ ឆ្លងថ្ងៃច័ន្ទនេះមានចំនួន៩នាក់, ចំណែកការឆ្លងកាលពីថ្ងៃអាទិត្យមាន៦នាក់ និងកាលពីថ្ងៃសៅរ៍មានចំនួន៩នាក់។

កម្ពុជាមានតួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី១០ តុលា បានកើនដល់ចំនួន ១៥លាន ២ពាន់ ៧៨១នាក់ ដែលស្មើនឹង ៩៥,០២ភាគរយ ។

ads banner