ចាប់គ្រឿងញៀនជាងមួយគីឡូ និងជនសង្ស័យជាតិចិនម្នាក់នៅព្រលានយន្តហោះ (Video Inside)
អត្ថបទដោយ៖
Apsara Net
គ្រឿងញៀនជាង១គីឡូក្រាមរួមនឹងបុរសសង្ស័យជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចបង្ក្រាប ក្នុងអំពើជួញដូរគ្រឿងញៀនឆ្លងដែន។
ជនសង្ស័យឈ្មោះ លីឆេងយ៉េ LI CHENG YE អាយុ៣៨ ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៩តុលានាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងពេលដែលត្រៀមនាំគ្រឿងញៀនកេតាមីន ទម្ងន់១ គ.ក្រនិង២៤២ក្រាមចេញទៅ ក្រៅប្រទេស។
ចំពោះជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។